សន្តិសុខសង្គម
បទល្មើសនេសាទនៅអន្លង់អភិរក្សផ្សោតខេត្តស្ទឹងត្រែងនៅតែបន្តកើតមាន
អន្លង់អភិរក្សសត្វផ្សោតរស់ចំនួន ៣ កន្លែងដែលមានផ្សោតប្រមាណ ២៥ ទៅ ៣០ ក្បាល មានអន្លុងត្បូងខ្លាអន្លុងកោះកូនសត្វ និងអន្លុងកោះសន្ទក់ ត្រូវបានអ្នកនេសាទខិលខូចមួយចំនួននៅតែលបលួចចូលនេសាទខុសច្បាប់ ធ្វើឲ្យការអភិរក្សសត្វផ្សោតគ្មានប្រសិទ្ធភាព។
លោក ផែង បឿន ប្រធានសហគមន៍នេសាទឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ នៅតំបន់អភិរក្សទាំង ៣ ខាងលើនេះជនសង្ស័យចេះតែលបលួចចូលធ្វើនេសាទនៅពេលយប់ព្រោះកម្លាំងសហគមន៍មានលទ្ធភាពធ្វើសកម្មភាពល្បាតបានតែពេលថ្ងៃប៉ុនោះ។

លោកបន្តថា៖ ចំណុចឆកល្វែងនេះហើយជនសង្ស័យបានលួចលាក់ទៅដាក់មងចងសន្ទូចបង្កផលប៉ះពាល់ទៅលើធនធានមច្ឆជាតិ ដែលគម្រោងអច្ឆរិយទន្លេមេគង្គលើកំពុងយកចិត្តទុកដាក់អភិរក្សធនធានជីវចម្រុះដែលមាននៅតំបន់ទាំងនេះ។
លោកបន្តថា៖ បច្ចុប្បន្នក្រុមបច្ចេកទេសកំពុងតាមដានត្រីបបែលយក្សចំនួន ៣ ក្បាលតាមរយៈ GPS ដែលមានទម្ងន់ចាប់ពី ១៨៣ គីឡូ រហូតទៅដល់ជាង ៣០០ គីឡូ ដែលរស់តំបន់នេះហើយឃើញវាបានធ្វើចរាចរណ៍ចល័តក្នុងរង្វង់ប្រមាណ១៥គីឡូម៉ែត្រទៅមកនៅតាមដងទន្លេតែប៉ុណ្ណោះ។
លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ តំបន់អភិរក្សចាប់ពីស្ពានមេគង្គទៅដល់ព្រំប្រទល់ខេត្តក្រចេះ មានចំណុចខ្លះជាតំបន់ស្នួល និងខ្លះជាតំបន់រណបតម្រូវឱ្យប្រជាសហគមន៍ និងប្រជាអ្នកនេសាទរួមគ្នាអភិរក្សធន់ធានមច្ចជាតិផង និងសត្វផ្សោតផង និងត្រីបបែលយក្សនេះផង។

លោកបន្តថា៖ ធនធានទាំងនេះគឺជាសម្បត្តិធម្មជាតិរបស់ពួកគាត់នៅមូលដ្ឋាននោះផ្ទាល់ ដូចនេះសហគមន៍ និងប្រជាអ្នកនេសាទទាំងអស់ត្រូវរួមគ្នាថែរក្សាដើម្បីឲ្យវាបានបន្តពូជទៅថ្ងៃមុខទៀត ព្រោះនៅពេលខាងមុខអង្គការដៃគូសហការជាមួយមន្ទីរជំនាញនិងរៀបចំជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍សម្រាប់ឱ្យភ្ញៀវមកលេង និងបានមើលសត្វផ្សោតនៅតំបន់នេះផង។
លោក សន ណារិន ប្រជាពលរដ្ឋរស់នៅភូមិ ឃុំអូរម្រះ បានគាំទ្រចំណុចផ្តួចផ្តើមនេះ ព្រោះសត្វផ្សោតមេគង្គ ជាសម្បត្តិកម្របំផុតនៅក្នុងប្រទេសកម្ពុជាយើង ហើយនៅឆ្នាំ២០២៣នេះសង្កេតឃើញភ្ញៀវទេចរមកមើលផ្សោតនៅតំបន់ក្នុងស្រុកសៀមបូកនេះ ជាហូរហែរដែរបន្ទាប់ពីសត្វផ្សោតនៅអន្លុងព្រះរំកិល ក្នុងស្រុកបុរីអូរស្វាយសែនជ័យ បានស្លាប់អស់មកនោះ។
សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងបច្ចុប្បន្ននៅអន្លុងផ្សោត កោះព្រះ កោះកាំងកូនសត្វ និងកោះសន្ទក់ មានសត្វផ្សោតរស់នៅក្នុងរង្វង់ប្រមាណចាប់ពី ២៥ ទៅ ៣០ ក្បាល ដែលភ្ញៀវទេសចរចង់ឃើញសត្វដ៏កម្រនេះ៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


