សន្តិសុខសង្គម
ទឹកទន្លេមេគង្គខេត្តកំពង់ចាមហូរចូលព្រែក និងវាលទំនាប ១១ កន្លែង
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៣នេះថា គិតមកដល់ពេលនេះ ទឹកទន្លេមេគង្គបានហូរចូលតាមបណ្តាព្រែកចំនួន ១១ កន្លែង ហើយ ក្នុងចំណោមព្រែកទាំង ៤១ កន្លែងរបស់ខេត្តកំពង់ចាម។

លោក អ៊ុម វិបុល ក៏បានបញ្ជាក់ឲ្យដឹងដែរថា មកដល់ពេលនេះ ទឹកទន្លេមេគង្គមានកំពស់ ៩.៨៨ ម៉ែត្រ កម្រិតដែលត្រូវប្រកាសអាសន្នសម្រាប់ខេត្តកំពង់ចាមគឺកម្ពស់ ១៥,២០ ម៉ែត្រ។ ហេីយកម្ពស់ទឹកទន្លេឡេីងនៅពេលនេះ បានហូរចូលទៅតាមបណ្តាព្រែក និងវាលទំនាបនោះ មានចំនួន១១កន្លែងហេីយ ក្នុងនោះស្រុកកងមាស ៦ កន្លែង ស្រុកកំពង់សៀម ២កន្លែង និងស្រុកស្ទឹងត្រង់ ចំនួន៣កន្លែង។
បើតាមសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹកឧតុនិយម ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ សីហា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។

ដោយឡែកក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ព្យុះឈ្មោះ ខាណុន កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។ លក្ខណៈទាំងនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិច ទៅមធ្យម លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ផងដែរ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


