សន្តិសុខសង្គម
តុលាការសម្រេចទោសឱ្យបុរសអ្នកនេសាទម្នាក់ជាប់ពន្ធនាគារ ក្រោយល្មើសបម្រាមនេសាទច្រើនដង
ចាប់ពីរដូវបិទនេសាទរហូតមកដល់ពេលនេះខណ្ឌរដ្ឋបាលជលផលបានធ្វើការផ្សព្វផ្សាយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់នៅតាមអន្លង់អភិរក្សជាកន្លែងហាមឃាត់តែជនខិលខូចមួយចំនួនមិនអនុវត្តតាមការណែនាំត្រូវបានកម្លាំងជលផលធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការសម្រេចដាក់ពន្ធនាគារកាលពីរសៀលថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២៣ នេះហើយ។

លោក ម៉ា សុខៈ ប្រធានសហគមន៍នេសាទកាំងដីសបានបញ្ជាក់ថា៖ ជនសង្ស័មានឈ្មោះ ម៉ុក រ៉ុកអាយុ ៣២ ឆ្នាំ រស់នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងបានធ្វើសកម្មភាពឆក់ត្រីពេលយប់ ហើយកម្លាំងយើងឃាត់ខ្លួននៅវេលាម៉ោង ៣៖១០ នាទី ថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០២៣ និងបានដកហូតវត្តុតាងដូចជា-ទូកស្មាច់ ៥,៩ម x ០.៦ម ០១ គ្រឿង-ម៉ាស៊ីនហ៊ីណូតា ១៣សេស ០១ គ្រឿង-ថ្នងដងត្រី ០១ គ្រឿង-ត្រីចំម្រុះ ចំនួន ៣គីឡូ។
លោកបន្តថា៖ ចំណែកក្បាលឆក់ និងអាគុយជនសង្ស័យបានទម្លាក់ទឹកចោលពេលកម្លាំងយើងបើកទូកដេញប្រកៀកប្រកិត ហើយការបូបដាក់ក្បាលឆក់បានរមូរជាប់ជាមួយស្លាបចក្រប៉ាស៊ីនទើបទូកទៅមុខមិនរួចបានឃាត់ខ្លួនបានកុំអីរត់រួចទៀត។

លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល ស្ទឹងត្រែងបានបញ្ជាក់ថា៖ នេះជាបទល្មើសជាក់ស្តែង នៅពេលមន្ត្រីជំនាញ ចុះធ្វើសកម្មភាពល្បាតអភិរក្សត្រីមេពូជក្នុងរដូវបិទនេសាទបានប្រទះ ជនសង្ស័យប្រព្រឹត្តបទល្មើសនៅចំណុច កាំងតាម៉ាំង ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ស្ថិតក្នុងតំបន់អភិរក្សសត្វផ្សោតកោះសន្ទក់)។
លោកបន្តថា ខណៈពេលដែលកំពុងដេញប្រផាប់ចាប់ប្រភីង ជនសង្ស័យបានទំលាក់វត្ថុតាងមួយចំនួនចូលទឹកទន្លេ រួមមាន អាគុយ និងក្បាលឆក់ ដាក់ក្នុងកាបូប ហើយកាបូបនោះបានទាក់ជាមួយស្លាបចក្រម៉ាស៊ីន ទើបទូកទៅមុខរួចត្រូវឃាត់ខ្លួនបានតែម្តងយកមកអនុវត្តតាមនិតិវិធី។

ប្រជាពលរដ្ឋនៅឃុំកោះស្រឡាយសាទរជាមួយមន្ត្រីជំនាញបានខិតខំប្រឹងប្រែងធ្វើសកម្មភាពអភិរក្សត្រីមេពូជក្នុងរដូវបិទនេសាទនេះ ហើយសូមសំណូមពរទៅអ្នកដែលមានឧបករណ៍ឆក់សូមប្រគល់ឱ្យទៅមន្ត្រីជំនាញទៅល្អជាង ដើម្បីយើងរួមគ្នាថែរក្សាធនធានមច្ឆជាតិ និងបញ្ចៀសការទៅដេកនៅពន្ធនាគារចោលកូនប្រពន្ធ។
សូមបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះម៉ុករ៉ុកបានបញ្ជូនខ្លួនទៅពន្ធនាគារតាមនិតិវិធីនៃច្បាប់ជលផលជាអំពើល្មើស និងមាត្រាទី២០ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ ៥ ឆ្នាំ ចំណែកវត្ថុតាំងត្រូវរឹបអូសជាសម្បត្តិរដ្ឋ៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


