Connect with us

សន្តិសុខសង្គម

កម្លាំងជំនាញឃាត់ខ្លួនអ្នកបង្កើតអាខោន Telegram ក្លែងក្លាយរបស់ស្នងការខេត្តកណ្ដាល

បានផុស

នៅ

ជនសង្ស័យដែលបង្កើតអាខោន Telegram ក្លែងក្លាយដាក់រូបលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានហើយ។ នេះបើតាមការបញ្ជាក់លោកឧត្ដមសេនីយ៍ទោស្នងការខេត្តកណ្ដាល នៅថ្ងៃទី១១កញ្ញានេះ។ ជនសង្ស័យមានឈ្មោះ ងន យឿន ហៅ ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រកាសជាសាធារណៈថា មានជនសង្ស័យបានបង្កើត Acc Telegram ក្លែងក្លាយ ដោយយករូបលោកទៅដាក់ដើម្បីឆាតខ្ចីលុយពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

ជនសង្ស័យបានបង្កើតអាខោន Telegram ក្លែងក្លាយហើយបានផ្ញើសារទៅខ្ចីប្រាក់ពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ចំនួន៥ពាន់ដុល្លារ ដោយលើកហេតុផលថា ខ្វះខាតថវិកាមើលជំងឺម្ដាយក្មេក។

តាមសំណេររបស់ជនសង្ស័យដែលផ្ញើទៅលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសរសេរថា «ខ្ញុំបាទឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សូមគោរពឯកឧត្តម គង់ សោភ័ណ្ឌ នៃគណៈអភិបាលខេត្តកណ្ដាល ខ្ញុំបាទមានការខ្វះខាតថវិកាមើលជំងឺម្ដាយក្មេកខ្ញុំមិនដឹងថាទៅរកឯណា មានតែសម្រេចចិត្តសុំខ្ចីលុយឯកឧត្តមចំនួន 5.000 ដុល្លារសិន ពេលខែ១០ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ខ្ញុំនឹងសងឯកឧត្តមវិញ សុំឯកឧត្តមជួយដល់ខ្ញុំផង ខ្ញុំខ្ចីនេះដើម្បីយកទៅមើលជំងឺម្ដាយក្មេកខ្ញុំគាត់ឈឺ សុំឯកឧត្តមជួយខ្ញុំម្ដងមក ខ្ញុំឱ្យខ្ញុំសុំទោសផងឯកឧត្តម គង់ សោភ័ណ្ឌ នៃគណៈអភិបាលខេត្តកណ្ដាល ដោយសារខ្ញុំខ្វះខាតបន្តិចបន្តួចទើបសម្រេចចិត្តសុំខ្ចីឯកឧត្តមសិន ពេលខែ១០ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ខ្ញុំនឹងសងឯកឧត្តមវិញគ្រប់ចំនួន តើឯកឧត្តមយកការប្រាក់ពីខ្ញុំប៉ុន្មានដែរឱ្យខ្ញុំបាទសុំទោសផងឯកឧត្តមបើខ្ញុំខុសឆ្គងអ្វីសុំឯកឧត្តមអត់ទោសដល់ខ្ញុំផង»។ លេខគណនេយ្យ ABA  របស់ម៉ែក្មេកខ្ញុំ003 241 803៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម