សន្តិសុខសង្គម
សមត្ថកិច្ចក្រុងសេរីសោភ័ណបង្ក្រាបក្រុមក្មេងទំនើងដើរលេងយប់ជាង៤០នាក់
កម្លាំងនគរបាលក្រុងសេរីសោភ័ណ សហការណ៍ជាមួយកម្លាំងអាវុធហត្ថក្រុង បើកប្រតិបត្តិការចុះបង្ក្រាបក្រុមក្មេងទំនើងដើរលេងយប់បង្កភាពអាណាធិបតេយ្យបានចំនួន៤២នាក់ និងដកហូតម៉ូតូចំនួន២៣គ្រឿង។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង១១និង០០នាទីយប់ ថ្ងៃទី១០ រហូតដល់ម៉ោង៤ទាបភ្លឺ ថ្ងៃទី១១ ខែកញ្ញា នៅក្នុងភូមិសាស្ដ្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រុមក្មេងទំនើងដែលឃាត់បានសរុប៤២នាក់ ក្នុងនោះមានស្រី១២នាក់ និងម៉ូតូ២៣គ្រឿង។ របាយការណ៍បញ្ជាក់ថា ក្នុងចំណោមក្មេងទាំង៤២នាក់ មានក្មេងពាក់ព័ន្ធបទល្មើសចំនួន០៦នាក់ដូចជា បទល្មើសគ្រឿងញៀន៤នាក់(ស្រី០១នាក់) និងបទល្មើសកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ។

សមត្ថកិច្ចបញ្ចាក់ថា ចំពោះក្មេងទំនើងដែលពិនិត្យមិនមានការពាក់ព័ន្ធនឹងបទល្មើសចំនួន៣៦នាក់ ស្រី១១នាក់ ត្រូវបានអប់រំអោយទៅផ្ទះវិញ និងក្មេងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូចំនួន០២នាក់ ស្រី០១នាក់ បានអប់រំណែនាំអោយធ្វើការដោះដូរសំពងស៊ីម៉ាំងដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវបំពាក់ដោយក្រុមហ៊ុន ទើបប្រគល់ម៉ូតូអោយប្រើប្រាស់វិញ។ ចំណែកក្មេងដែលមានការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីសួរនាំរកអ្នកពាក់ព័ន្ធបន្ត៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


