សន្តិសុខសង្គម
ស្រឡាងដឹកខ្សាច់របស់ក្រុមហ៊ុន GREEN POWER ១គ្រឿងត្រូវរលកបោកបក់ក្រឡាប់លិចចូលសមុទ្រ
ស្រឡាងដឹកខ្សាច់មួយគ្រឿងត្រូវខ្យល់កន្ត្រាក់ និងរលកធំៗវាយបណ្តាលឲ្យក្រឡាប់ចាក់ខ្សាច់ចោលលិចចូលក្នុងសមុទ្រ ខណៈកំពុងបើកបរលើផ្ទៃសមុទ្រពេលមានភ្លៀង និងខ្យល់ខ្លាំង។នៅក្នុងហេតុការណ៌នេះមានមនុស្សចំនួន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលជើងទឹកចេញអូរប័រទៅសង្គ្រោះបានទាន់ពេលវេលា។

ករណីនេះបានកើតមានឡើងនៅវេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំនុចនិយាមការលេខ 10°45’70.92″N103°32’22.60″E ខាងលិចកោះដូង ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ស្រឡាងដឹកខ្សាច់១គ្រឿងនេះ ពណ៌ទឹកបុិច លេខសាឡង់ AG-21190 មានទទឹងប្រវែង ១០.៤ម៉ែត្រ បណ្តោយ៥៧ម៉ែត្រ។

ស្រឡាងនេះផ្ទុកខ្សាច់បានចំនួន៦០០ម៉ែត្រគីប ជារបស់ក្រុមហ៊ុនGREEN POWER នៅលើសាឡង់មនុស្សចំនួន២នាក់ ១/ ឈ្មោះឡេ ហ៊ួយថាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ស្រុកកំណើត ក្រុងហ្គាំងធី ខេត្តគៀងយ៉ាង ប្រទេសវៀតណាម (ជាតាកុងសាឡង់)។ ២/ឈ្មោះឡេ តាន់ហាយ ភេទប្រុស អាយុ៥១ឆ្នាំ ស្រុកកំណើត ក្រុងហ្គាំងធី ខេត្តគៀងយ៉ាង ប្រទេសវៀតណាម។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៤និងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ មេឃមានសភាពអាប់អូរ និងមានភ្លៀងធ្លាក់ខ្លាំងខ្សោយទូរទាំងខេត្តព្រះសីហនុលាយឡំនិងខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងជាពិសេសនៅលើលំម្ហរសមុទ្រ៕
អត្ថបទ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


