សន្តិសុខសង្គម
លោក ទូច សុខៈ៖ ការបង្ក្រាបករណីសង្ស័យផលិតរឿងអាសអាភាសនៅខណ្ឌបឹងកេងកង ជាការអនុវត្តទិសដៅ២ចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ
ការចុះបង្ក្រាបទីតាំងខុនដូដែលសង្ស័យផលិតរឿងអាសអាភាសកាលពីយប់ថ្ងៃទី២៤ ខែតុលា នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង គឺជាការអនុវត្តទិសដៅ២រួមគ្នា ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះជាការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែតុលា បន្ទាប់ពីកម្លាំងចម្រុះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សជាង៥០នាក់។

លោក ទូច សុខៈ បញ្ជាក់ថា ទិសដៅទាំងពីរដែលប្រតិបត្តិការជាមួយគ្នាកាលពីយប់ថ្ងៃទី២៤តុលានេះរួមមាន ជាការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅផង និងបទល្មើសក្នុងរង្វង់អំពើជួញដូរមនុស្សផង។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថា ឯទិសដៅទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន «១-បញ្ហាគ្រឿងញៀន។ ២-បញ្ហាចរាចរណ៍។ ៣-ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ ៤-ការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ប្រភេទ។ ៥-ការគ្រប់គ្រងក្រុមក្មេងទំនើង និង៦-បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។

គួររំលឹកថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធខុនដូមួយកន្លែងពាក់ព័ន្ធករណីថតរឿង និងចែកចាយវីដេអូអាសអាភាស ដោយឃាត់ខ្លួនជនបរទេស និងនារីជាជនជាតិខ្មែរបានសរុបជាង៥០នាក់។

ប្រតិប្តត្តិការនេះបានធ្វើឡើងនៅចំណុចខុនដូ(វ៉ាវ ណាវ)(WOW NOW) ជាន់ទី៩ តាមបណ្ដោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងប្រតិប្តតិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិបទេស និងនារីជនជាតិខ្មែរសរុបជាង៥០នាក់យកទៅសួរនាំនៅក្រសួងមហាផ្ទៃ។
បើតាមមន្ត្រីជំនាញ មុនឈានដល់ការបង្ក្រាបនេះ គឺបន្ទាប់ពីបែកធ្លាយខ្សែភាពយន្តខ្លីបែបក្ដៅសាច់រវាងនារីខ្មែរនិងជនបរទេសនៅលើបណ្ដាញសង្គម៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


