សន្តិសុខសង្គម
អ៊ំបង្កើតវាយក្មួយតូចអាយុទើបតែជាងមួយខួប រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម
មានករណីបុរសម្នាក់ត្រូវជាអ៊ំបង្កើត ដោយខឹងនឹងក្មេងដែលជាក្មួយយំមិនបាត់ ក៏បានវាយក្មួយរបស់ខ្លួនដោយមិនក្តីផងនោះ រហូតដល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ អំពើដ៏សាហាវនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

យោងតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន ករណីឃាតកម្មមួយនេះ បានបង្កដោយជនសង្ស័យឈ្មោះ សឿង សុភា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយនៅមុនម៉ោងកើតហេតុ ជនសង្ស័យបានផឹកស្រាថ្នាំម្នាក់ឯងអស់មួយលីត្រ ក្នុងស្ថានភាពស្រវឹងជោគជាំ។ លុះដល់ម៉ោង ៩និង៣០នាទី ថ្ងៃកើតហេតុខាងលើ កុមាររងគ្រោះឈ្មោះ វីន ម៉េងលាង អាយុទើបតែ១៨ខែ បានយំខ្លាំងមិនបាត់សោះ ធ្វើឱ្យជនសង្ស័យជាអ៊ំបង្កើតរូបនេះ ខឹងសម្បារជាខ្លាំងក៏ស្ទុះទៅទះកំផ្លៀង និងវាយដំលើរូបរាងកាយកុមាររងគ្រោះ ដែលត្រូវជាក្មួយបង្កើតរហូតដល់ស្លាប់ភ្លាមៗ។
ក្រោយពេលកើតហេតុ ក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ខណៈបច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ធរមាន។
គួរបញ្ជាក់ថា ជនសង្ស័យ ជាមុខសញ្ញាដោះលែងពីពន្ធនាគារ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណែកឯម្តាយជនរងគ្រោះ ឈ្មោះ សឿង ចន្ធូ អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ជាស្ត្រីមេម៉ាយរស់នៅភូមិជាមួយគ្នា ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថ្មីៗនេះ ដោយពាក់ព័ន្ធបទល្មើសគ្រឿងញៀន៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


