សន្តិសុខសង្គម
រដ្ឋបាលជលផលអំពាវនាវដល់អ្នកប្រើឧបករណ៍ខុសច្បាប់យកមកប្រគល់អាជ្ញាធរពាក់ព័ន្ធ
ក្នុងពិធីពង្រឹងសហគមន៍នេសាទនៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងថ្ងៃទី ០៩ វិច្ឆិការដ្ឋបាលជលផលបានអំពាវនាវ ដល់ប្រជាអ្នកនេសាទណាដែលលបលួចប្រើឧបករណ៍នេសាទខុសច្បាប់ ត្រូវភ្ញាក់រលឹកយកមកប្រគល់ឲ្យអាជ្ញាធរពាក់ព័ន្ធជៀសវាងពេលចុះបង្ក្រាបមានទោសទាន់។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា ការធ្វើនេសាទខុសច្បាប់ វាជាទង្វើលមួយបំផ្លាញ់ធនធានមច្ជាជាតិរបស់ខ្លួន ប្រជាអ្នកនេសាទទាំងអស់ ត្រូវដើរតួនាទីជាអ្នកអភិរក្សធនធានមច្ចាជាតិរបស់ខ្លួន ដោយគ្រាន់តែបញ្ឈប់ការលួចលាក់ ធ្វើនេសាទដោយប្រើឧបករណ៍ឆក់ ហើយក៍ត្រូវសហការជាមួយប្រជាសហគមន៍នេសាទ រួមគ្នាចាត់វិធានការទៅលើបុគ្គលទាំងឡាយណាដែលធ្វើនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលបង្កការវិនាសមហត្តរាយដល់ធនធានជលផល។

លោក លី ចិន្ត្រា ប្រធានសហគមន៍នេសាទភូមិថ្មី សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បានបញ្ជាក់ថា ធនធានជលផលជារបស់យើងទាំងអស់គ្នា ដូចនេះប្រជាសហគមន៍ក៏ដូចជាប្រជាអ្នកនេសាទ ត្រូវតែរួមគ្នាអភិរក្សធនធានជលផល ហើយអ្នកដែលលួចលាក់ប្រើឧបករណ៍ឆក់ត្រី ត្រូវយកមកប្រគល់អោយអាជ្ញាធរមូលដ្ឋាន ខ្ញុំមិនចង់ឱ្យមានធ្វើអញ្ចឹងទេក្នុងនាមសហគមន៍ ព្រោះឃើញមុខគ្នារាល់ថ្ងៃនៅតាមមូលដ្ឋានចង់ឃើញគាត់បញ្ឈប់ដោយចិត្តគាត់ប្រគល់អោយសប្បាយចិត្ត ក្នុងនាមសហគមន៍ក៏សប្បាយចិត្តដែរ ព្រោះអស់ត្រីទៅមិនមែនអស់តែខ្ញុំទេគឺអស់ទាំងអស់គ្នា។
លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា:អ្នកដែលប្រគល់ឧបករណ៍ឆក់ចំនួន ៤គ្រឿងយកមកប្រគល់ឱ្យសហគមន៍នេសាទ គឺជាការភ្ញាក់រលឹក និងមានស្មារតីទទួលខុសត្រូវ ហើយអាចជាគំរូមួយសម្រាប់អោយបងប្អូនប្រជាអ្នកនេសាទយើងនាំគ្នាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ ងាក់មកគោរពច្បាប់ជលផល និងរួមគ្នាអភិរកធនធានមច្ជាជាតិអោយសម្បូរបែបឡើងវិញ។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្កី បានបញ្ជាក់ថា ការអភិរក្សធនធានមច្ចាជាតិនេះ ប្រជាអ្នកនេសាទនៅសង្កាត់សាមគ្គីមានចំនួន២នាក់បានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ឲ្យមកសហគមន៍នេសាទ ជាមួយនេះសកម្មភាពបង្ក្រាបបទល្មើសនេសាទក៏ប្រជាសហគមន៍ដកហូតបាន ឧបករណ៍ឆកចំនួន២គ្រឿងផងដែរ។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង មានសហគមន៍នេសាទបានបង្កើតឡើងចំនួន ៦២សហគមន៍ ហើយសហគមន៍ដែលអនុវត្តការងារអភិរក្សធនធានជលផលបានល្អ ត្រូវបានរដ្ឋបាលជលផលផ្ដល់លិខិតសរសើរក្នុងការលើកទឹកចិត្ត ដើម្បីបង្ហាញពីសុឆន្ទះក្នុងការស្រឡាញ់ធនធានជលផលរបស់ខ្លួន៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


