សន្តិសុខសង្គម
ស្នងការរាជធានី អំពាវនាវឲ្យអ្នកបើករថយន្ដបង្កបណ្ដាលឲ្យមនុស្សស្លាប់នៅខណ្ឌទួលគោកចូលខ្លួនមកស្នងការដើម្បីអនុវត្តច្បាប់
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៩ធ្នូ បានចេញសារអំពាវនាវដល់អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់បាត់បង់អាយុជីវិតនៅខណ្ឌទួលគោក មកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ខណៈជនសង្កកំពុងគេចខ្លួន។
លោកក៏បានសង្កត់ធ្ងន់ថា ការរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ ហើយសមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តច្បាប់ចំពោះករណីនេះបានដែរ ហើយបើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនឹងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ។

ការអំពាវនាវរបស់ស្នងការរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យនាំខ្លួនជនសង្ស័យដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា មកកាន់ស្ថាប័នអយ្យការ ឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ចស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីដែលមិនព្រមចូលមកបង្ហាញខ្លួនតាមដីការបញ្ជានេះ។

នាពេលថ្មីៗកន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបុកជនរងគ្រោះជាបុរសម្នាក់ដែលជិះម៉ូតូ បណ្ដាលឱ្យស្លាប់ នៅចំណុចខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បើតាមប្រភពសមត្ថកិច្ច ម្ចាស់រថយន្តឈ្មោះ សុខ លីណា និងអ្នកបើកបររថយន្តពេលនោះ ត្រូវបានគេសង្ស័យថា ជាកូនប្រុសរបស់លោកស្រី សុខ លីណា ដែលមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា។ ក្រោយការកើតហេតុនេះ គ្រួសារជនបង្កបានទៅចូលបុណ្យសពជនរងគ្រោះថវិកាមួយចំនួន ដើម្បីសម្របសម្រួលឱ្យដកពាក្យបណ្ដឹងនេះវិញ ប៉ុន្តែយ៉ាងណា គ្រួសារជនរងគ្រោះ មិនយល់ព្រមដកពាក្យបណ្ដឹងឡើយ ដោយបានស្នើឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


