សន្តិសុខសង្គម
ឆេះផ្ទះលក់សម្ភារៈអគ្គិសនី២ល្វែងនៅសៀមរាប បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី
កាលពីវេលាម៉ោង០៦:១០នាទីព្រឹក ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២៣ នៅចំនុចផ្ទះថ្ម០២ល្វែង ស្ថិតក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឆេះផ្ទះលក់សម្ភារៈអគ្គិសនីយីហោ សៀមរាបឡាយស៍។
បើតាមលោក ដា ចំរើន អធិការក្រុងសៀមរាបបានប្រាប់កម្ពុជាថ្មីដឹងថា ករណីអគ្គីភ័យឆាឆេះផ្ទះលក់គ្រឿងអគ្គិសនី គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ លោកអធិការបានឱ្យដឹងបន្តថា ម្ចាស់ផ្ទះមានឈ្មោះ សាន សុភ័ក្ត្ររស្មី ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរគ្រឿងអគ្គិសនី។

អគ្គីភ័យបានលេបត្របាក់ផ្ទះថ្ម០២ល្វែង ចំនួនពីរជាន់ ដោយឆេះអស់ទាំងស្រុង ក្រៅពីនេះទ្រព្យសម្បត្តិ និងសម្ភារៈគ្រឿងអគ្គិសនី ត្រូវរងការខូចខាតមួយចំនួនធំ។ ក្នុងករណីខាងលើនេះ មិនមានការរងរបួស ឬប៉ះពាល់ដល់អាយុជីវិតមនុស្សឡេីយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអធិការក្រុងសៀមរាប។
ករណីអគ្គីភ័យនេះរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១៤:៤០នាទី ដើម្បីពន្លត់អគ្គីភ័យបានទាំងស្រុង ត្រូវប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១៤ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៤៥ ឡាន ក្នុងនោះ រថយន្តនាយកដ្ឋានបេតិកភ័ណ្ឌចំនួន ០១ គ្រឿង,រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៦ គ្រឿង,រថយន្តកងរាជអាវុធហត្ថចំនួន ០១ គ្រឿង,រថយន្តក្រុមហ៊ុនចាក់បេតុង KVI ចំនួន ០១ គ្រឿង,រថយន្តពន្លត់ ព្រលានយន្តហោះចំនួន ០១ គ្រឿង,រថយន្តអាជ្ញាធរជាតិអប្សរាចំនួន ០២ គ្រឿង,រថយន្តបុរីទេសចរណ៍ ចំនួន ០១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យភូមិបៃតង ចំនួន០១ គ្រឿង៕
អត្ថបទដោយ៖ គឿន វេត




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


