សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនស្នងការរងខេត្តកំពង់ស្ពឺ ពីបទចុះបញ្ជីរៀបការថ្មី ដោយបញ្ជីចាស់មិនទាន់រលាយ
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាឃុំខ្លួនលោក ឃុត វឌ្ឍនា ស្នងការរងខេត្តកំពង់ស្ពឺ ពីបទទ្វេពន្ធភាព ដែលប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសថ្ងៃទី១៩ ខែមករា កន្លងទៅ។

បទទ្វេពន្ធភាព មានន័យថា បុរស ឬ ស្ត្រី ដែលមានអាពាហ៍ពិពាហ៍មិនទាន់រលាយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត។ ទោសនេះ ត្រូវជាប់ពន្ធនាគារពី ៦ខែ ដល់១ឆ្នាំ និងពិន័យជាទឹកប្រាក់។នៅក្នុងសេចក្តីប្រកាសនេះ បានបង្គាប់ឱ្យជនត្រូវចោទខាងលើ ទៅពន្ធនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ។

បន្ថែមពីនេះ ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបង្គាប់ទទួលឃុំខ្លួន លោក ឃុត វឌ្ឍនា រហូតដល់បទបញ្ជាថ្មីសម្រេចបានផ្សេងពីនេះ ហើយគ្រប់ភ្នាក់ងារនៃកងកម្លៃងសាធារណៈទាំងអស់ ត្រូវសហការអនុវត្តនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


