សន្តិសុខសង្គម
ពលរដ្ឋ ៣០នាក់ ត្រូវអាជ្ញាធរខេត្តព្រះវិហារ ចាប់ដាក់ឡាន ករណីបន្តសង់ផ្ទះលើដីក្រុមហ៊ុន
ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅ ភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានកម្លាំងចម្រុះថ្នាក់ខេត្ត និងកម្លាំងអន្តរក្រសួង ចុះទៅបង្ខំឱ្យរុះរើផ្ទះចេញ ដោយអាងថា ពលរដ្ឋទាំងនោះសាងសង់លំនៅឋានក៏ដូចជាអាស្រ័យផលនៅលើដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះសិលាដាម៉ិច ដែលក្រុមហ៊ុននេះមានច្បាប់ត្រឹមត្រូវ។ ក្នុងនោះ ពលរដ្ឋជាង ៣០ នាក់ ត្រូវបានអាជ្ញាធរចាប់ដាក់ឡាន។

លោក ប៉ែន ជឹង អភិបាលស្រុកគូលែន មានប្រសាសន៍ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះថា ថ្ងៃនេះអាជ្ញាធរពាក់ព័ន្ធនៅខេត្តព្រះវិហារ សហការជាមួយសមត្ថកិច្ចអន្តរក្រសួង បានចុះចាប់បង្ខំពលរដ្ឋដែលមកធ្វើខ្ទមរស់នៅតំបន់ភ្នំម្រេច ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលប៉ះដល់ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សីលាដាម៉ិច ជាក្រុមហ៊ុនមានច្បាប់ទម្លាប់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ។

លោកបានបន្តថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សិលាដាម៉ិច បានសុំសិទ្ធិពីរាជរដ្ឋាភិបាលដើម្បីដាំកៅស៊ូក្នុងផ្ទៃដី ៩ ពាន់ហិចតា តែដោយបច្ចុប្បន្នកាត់ឆ្វៀលអស់នៅសល់ប្រមាណ ៦ ពាន់ហិចតា។ ក្រុមហ៊ុននេះបានផ្អាកមួយរយៈក៏បន្តមកវិញដោយសុំសិទ្ធិដាំដំណាំបន្លែផ្សេងៗវិញ។ កម្លាំងសមត្ថកិច្ចដែលចុះមកប្រតិបត្តិការនេះ ព្រោះពលរដ្ឋដែលមកតាំងពីលំនៅ នៅតំបន់ក្រុមហ៊ុន ហើយមិនមែនជាអ្នករស់នៅក្នុងស្រុកគូលែននោះទេ ជាពលរដ្ឋដែលមកពីស្រុកស្វាយលើ និងមកពីខេត្តឧត្តរមានជ័យ។ ដូច្នេះថ្ងៃនេះអាជ្ញាធរត្រូវតែធ្វើឱ្យខានតែបាន ព្រោះអាជ្ញាធរបានជូនដំណឹងដល់ពួកគាត់រយៈពេលជាងកន្លះខែមកហើយ តែពួកគាត់មិនព្រមរុះរើ។

លោកអភិបាលស្រុកគូលែនបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍បង្ក្រាបនេះដែរ គឺមិនមានការបាញ់នោះទេ គឺមានតែគប់គ្រាប់បែកផ្សែងដើម្បីរារាំងពលរដ្ឋកុំឱ្យមានអំពើហិង្សា ព្រោះពលរដ្ឋខ្លះមានកាំបិតខ្វេវ។

ស្ត្រីម្នាក់រស់នៅភូមិម្រេច សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ថ្ងៃទី៦ ខែមិនានេះ អាជ្ញាធរចម្រុះនៃខេត្តព្រះវិហារ បានបាញ់ និងគប់គ្រាប់បែកផ្សែង ព្រមទាំងចាប់ពួកគាត់ដាក់ឡានក្រុងអស់ប្រមាណ ៣០នាក់ ដោយអះអាងថា ពួកគាត់រស់នៅគ្មានច្បាប់ទម្លាប់លើដីក្រុមហ៊ុន។ លោកស្រីបន្តថា ពួកគាត់មករស់នៅតំបន់ភ្នំម្រេចនេះជាង ១០ឆ្នាំមកហើយ ហើយក្រុមហ៊ុនសិលាដាម៉ិច មកអភិវឌ្ឍន៍នៅតំបន់ភ្នំម្រេចនេះក្រោយពលរដ្ឋនោះទេ បន្ទាប់មកក៏ឃើញខាងបរិស្ថានមកគ្រប់គ្រងផងដែរ។

លោកស្រីបន្តទៀតថា ក្រុមហ៊ុននេះបានក្ស័យធនតាំងពី ឆ្នាំ២០១៧ មកម្លេះ ដែលថៅកែក្រុមហ៊ុនជាជនជាតិបារាំង បានមកកាប់ឈើក្នុងដីក្រុមហ៊ុនលក់អស់ រួចហើយដាំកៅស៊ូបានប្រហែល ១០ហិចតា។ ក្រៅពីនោះ បន្ទាប់ពីកាប់ឈើអស់ គឺបានជួលឱ្យពលរដ្ឋអាស្រ័យផលដាំដំឡូង ១ ឆ្នាំ យកលុយមួយលានរៀលក្នុងផ្ទៃដីមួយហិចតា។ លោកស្រីបញ្ជាក់ថា ក្រុមហ៊ុននេះគ្មានបានដាំដំណាំអ្វីទៅតាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលនោះទេ។

លោកស្រីបន្ថែមទៀតថា ក្នុងនាមពលរដ្ឋមករស់នៅទីនេះយូរមកហើយ គាត់មិនចង់បានអ្វីនោះទេ គឺគាត់សុំតែដី និងផ្ទះរបស់គាត់នៅទីនេះ ដែលធ្លាប់រស់នៅយកមកហើយ។

មហាជននៅខេត្តព្រះវិហារលើកឡើងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច បានសុំច្បាប់ពីរាជរដ្ឋាភិបាល ដើម្បីដាំដំណាំផ្សេងៗ។ ប៉ុន្តែគេសង្កេតឃើញថា ក្រុមហ៊ុនមួយចំនួនមិនបានដាំដំណាំអ្វីទៅតាមការស្នើសុំនោះទេ គឺភាគច្រើនឃើញតែកាប់ឈើលក់ រួចហើយគ្រប់គ្រងដីនោះដើម្បីជួលដីឱ្យពលរដ្ឋ ឬមួយក៏ឈ្មួញដាំដំឡូងទៅវិញ៕
អត្ថបទ៖ ជន កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


