សន្តិសុខសង្គម
ទុស្សេខ្សែភ្លើង ឆេះស្ថានីយលក់ប្រេងសាំង និងហ្គាស មួយកន្លែង នៅឃុំស្រយ៉ង់ ខូចខាតទ្រព្យសម្បត្តិជាង ២០ ម៉ឺនដុល្លារ
មានហេតុការណ៍ទុស្សេខ្សែភ្លើងមួយបានកើតឡើង បណ្ដាលឲ្យឆេះស្ថានីយលក់ប្រេងសាំង,ហ្គាស និង ម៉ាកយីហោ ឡុង ស៊ីម ខូចខាតទ្រព្យសម្បត្តិអស់ជាង ២០ ដុល្លារ តែមិនឆេះស៊ីទែនហ្គាស។

ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤ ត្រង់ចំណុចបេងដូប ក្នុងភូមិបេងដូប ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ហោ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងនៅព្រឹកថ្ងៃទី ០៧ ឧសភា នេះថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តព្រះវិហារ លោកបានចុះប្រតិបត្តិការដោយផ្ទាល់ ហើយហេតុការណ៍នេះកើតឡើងដោយសារទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះស្ថានីយសាំង និងតូបចាប់ហួយជាច្រើនមុខ តែមិនឆេះស៊ីទែនហ្គាសទេ។

លោកបានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍នោះ កម្លាំងសមត្ថកិច្ចស្រុកគូលែន បានបញ្ជូនឡានទឹកស្រុកគូលែន ១ គ្រឿង ,ឡានទឹកស្រុកស្វាយលើ ១ គ្រឿង ,ឡានទឹកស្រុកត្បែងមានជ័យ ១ គ្រឿង ,ឡានទឹកស្រុកជាំក្សាន្ត ១ គ្រឿង ,ឡានទឹកស្នងការនគរបាលខេត្ត ១ គ្រឿង និង ឡានទឹកអាជ្ញាធរប្រាសាទកោះកេរ ១ គ្រឿង បានប្រឹងប្រែងជួយអន្តរាគមន៍រលត់ជាស្ថាពរ កាលពីវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃដដែល។
លោកបញ្ជាក់ថា ករណីនេះបណ្តាលឲ្យរបួសម្ចាស់ស្ថានីយ ឈ្មោះ ឡុង ស៊ីម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។

លោកអធិការបញ្ជាក់បន្ថែមថា ករណីគ្រោះអគ្គិភ័យនេះ បើតាមការបូកសរុបជាមួយម្ចាស់ស្ថានីយ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ជាង ២០ ម៉ឺនដុល្លារ៕
អត្ថបទ ៖ ជុន កុសល



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


