សន្តិសុខសង្គម
៣ ថ្ងៃ សមត្ថកិច្ចស្រាវជ្រាវបង្ក្រាបជនសង្ស័យ ២២ នាក់ សរុប ១៦ ករណី យកមកបង្ហាញមុខមុនបញ្ជូនទៅតុលាការ
រយៈពេល ៣ ថ្ងៃ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យចំនួន ២២ នាក់ ដែលតែងតែធ្វើសកម្មភាពលួច ប្លន់ យ៉ាងសកម្ម តាមបណ្ដាខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនាំមកបង្ហាញមុខជាសាធារណៈមុនបញ្ជូនទៅតុលាការ។

បើតាមលោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកឧត្ដមសេនីយ៍ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការតាមបណ្តាខណ្ឌនានាបង្ក្រាបបានក្រុមជនសង្ស័យដែលធ្វើសកម្មភាពយ៉ាងសកម្ម លួច ឆក់ ប្លន់ បានចំនួន ២២ នាក់ ហើយធ្វើការបង្ហាញមុខជាសាធារណៈនៅព្រឹកនេះ។

លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីក្រុមជនសង្ស័យជិះម៉ូតូជាក្រុមធ្វើសកម្មភាពធាក់វាយប្លន់យកម៉ូតូជនរងគ្រោះ ភ្លាមៗ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបចាប់បានចំនួន ៨ នាក់ មាន ៤ ករណី។

ជាក់ស្ដែងរយៈពេល ៣ ថ្ងៃ គិតពីថ្ងៃទី ៣១ សីហា ដល់ថ្ងៃទី ៣ កញ្ញា ២០២៥ ជាលទ្ធផលបង្ក្រាបសរុប ១៦ ករណី ឃាត់ ២២ នាក់ សារធាតុញៀន ១០ នាក់ ក្នុងនោះ ១៦ ករណី រួមមាន ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ករណីប្លន់ម៉ូតូ(ជិះម៉ូតូដេញធាក់) ៤ ករណី ឃាត់ ៨ នាក់ , ករណីលួចម៉ូតូ ១ ករណី ១ នាក់(មានសារធាតុញៀន) , ខណ្ឌពោធិ៍សែនជ័យ ២ ករណី ឃាត់ខ្លួន ២ នាក់ លួចម៉ូតូ ១ ករណី ១ នាក់(មានសារធាតុញៀន) ករណីឆក់ខ្សែក ១ នាក់(មានសារធាតុញៀន) , ខណ្ឌមានជ័យ ៤ ករណី ឃាត់ខ្លួន ៤ នាក់ ករណីលួច(មានសារធាតុញៀន ១ នាក់) , ខណ្ឌ ៧ មករា ២ ករណី ឃាត់ខ្លួនបាន ២ នាក់ ឆក់ទូរស័ព្ទ និង ធ្វើឲ្យខូចខាតដោយចេតនា , ខណ្ឌឫស្សីកែវ ២ ករណី ឃាត់ខ្លួនបាន ២ នាក់ ហិង្សាធ្វើឲ្យខូចខាតដោយចេតនា និង លួច , ខណ្ឌកំបូលឃាត់ខ្លួន ១ នាក់ កាប់ និងវាយកម្ទេចម៉ូតូជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង





-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


