សន្តិសុខសង្គម
បង្រ្កាបបទល្មើសនេសាទលើទីតាំង ៣ កន្លែងផ្សេងគ្នា ប្រើឧបករណ៍ល្មើសយ៉ាងសន្ធឹកសន្ធាប់
បទល្មើសនេសាទក្នុងខេត្តបាត់ដំបងនៅតែកើតមាន ស្របពេលនៅតាមបណ្តាខេត្តគោលដៅដូចគ្នាបានប្រកាសបិទមួយរយះ។ ប្រជាសហគមន៍លើកឡើងដោយដាក់ការសង្ស័យថា អ្នកបង្កើតបទល្មើសទំហំធំហាក់មិនខ្លាចញញើតការប្រព្រឹត្តិឡើយ បើបែកធ្លាយពីប្រជាសហគមន៍ទើបមានការបង្ក្រាប តែបង្ក្រាបហើយរំលង ២ ទៅ ៣ ថ្ងៃ ក្រុមដដែលនៅតែបន្តប្រព្រឹត្តដដែល ទំនងមានភ្លើងខៀវពីមន្ត្រីណាម្នាក់ជួយបិទបាំងដើម្បីផលប្រយោជន៍ ទើបជនប្រព្រឹត្តមិនញញើតក្នុងការប្រព្រឹត្តម្តងហើយម្តងទៀត។

ពលរដ្ឋបន្តថា “កាប់បំផ្លាញឧបករណ៍ម្តងៗមានអីខាត។ បើមុនបែកធ្លាយហើយបង្ក្រាប មិនដឹងថាដាក់យកត្រីបានប៉ុន្មានដងទៅហើយនោះទេ។ អីចឹងហើយកាប់ចោលប៉ុណ្នឹងមានអីចម្លែក បើជនល្មើសមិនខាតផងហ្នឹង បើសម្រាប់ប្រជានេសាទតូចតាចវិញ ដឹងតែខាតស្ទើររកលុយសងគេមិនបានផង។
ជុំវិញការលើកឡើងពីប្រជាសហគមន៍នេះ លោក ជួង សុភា ធ្លាប់ប្រាប់កម្ពុជាថ្មីថា មន្ត្រីលោកមានគ្នាតិច ហើយអ្នកប្រព្រឹត្តបទល្មើស តែងប្រព្រឹត្តនៅទីតាំងឆ្ងាយ ដែលមន្ត្រីលោកពិបាកក្នុងការចុះទៅដល់ទីតាំង។
នៅថ្ងៃទី ៨ ខែមិថុនា សមត្ថកិច្ចចម្រុះបានចុះទៅបង្រ្កាបបទល្មើសនេសាទយ៉ាងហោចណាស់ក៏ ៣ ទីតាំងផ្សេងគ្នា ដោយប្រើប្រាស់កាណូតស្មាច់ចំនួន ៥ គ្រឿង ជាមធ្យោបាយចុះបង្ក្រាបនៅលំហទន្លេសាប ចំណុច អាស្បៃវែង កោះដាច់ ពាមកោះក្អែក ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង។


ក្នុងនោះទីតាំងទី ១ នៅចំណុច អាស្បៃវែង (ទន្លេសាប) ជាលទ្ធផលបង្រ្កាបបានរបាំងសាច់អួនប្រវែង ១៥០០ម៉ែត្រ, បង្គោលចំនួន ៤០០ ដើម, ឡុកចាប់ត្រីចំនួន ៥ គ្រឿង។ ទីតាំងទី២ នៅចំណុច កោះដាច់ (ស្ទឹងសង្កែ) បង្ក្រាបបាន របាំងសាច់អួន ប្រវែង ៥០០ម៉ែត្រ ,បង្គោលចំនួន ៤០០ដើម ,ឡុកចាប់ត្រី ចំនួន ១០គ្រឿង និង ទីតាំងទី៣ នៅចំណុច ពាមកោះក្អែក (ស្ទឹងសង្កែ) បង្ក្រាបបានរបាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ, បង្គោលចំនួន ៥០០ ដើម, លូស្បៃមុង ចំនួន ១០ មាត់។
មន្ត្រីដដែលថា វត្ថុតាងបទល្មើសក្រោយការបង្ក្រាប សមត្ថកិច្ចនិងមន្ត្រីជំនាញសម្រេចកាប់កម្ទេចចោលនៅនឹងកន្លែងប្រព្រឹត្តបទល្មើសតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


