សន្តិសុខសង្គម
ឃើញអាការៈកូនស្រីមិនស្រួលខ្លួនក៏នាំទៅពិនិត្យ ទើបបែករឿងមានគេចាប់រំលោភ
ក្រោយឃើញកូនស្រីខ្លួនមានអាការៈធ្លាក់ឈាមតាមប្រដាប់ភេទមិនឈប់ ម្តាយនាំទៅរកគ្រូពេទ្យពិនិត្យ ពេទ្យថា រលូតកូន ក៏ជជីកសួរទើបបែករឿងមានគេចាប់រំលោភសេពសត្ថវៈ រហូតមានផ្ទៃពោះ។ ម្តាយស្លុតចិត្តក្រោយដឹងរឿង បានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមភ្លាមៗ។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី កម្លាំងជំនាញបានទទួលពាក្យបណ្ដឹង ពីឈ្មោះ ឡេង គឹម ហៀង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានរៀបរាប់ថា កាលពីខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២យប់ ឈ្មោះ គាន ភក្ដី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាស រួមជាមួយបក្ខពួក០៣នាក់ទៀត បានធ្វើសកម្មភាព ចាប់រំលោភកូនស្រីរបស់គាត់ ឈ្មោះ ថ. ស.ហ អាយុ១៤ឆ្នាំ។
ក្នុងពាក្យបណ្តឹងបានបន្ថែមថា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ កូនស្រីរបស់គាត់មានអាការៈធ្លាក់ឈាម ក៏យកទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ទើបគ្រូពេទ្យប្រាប់ថាកូនស្រីរបស់គាត់រលូនកូន ហើយពេលម្ដាយព្យាយាមជជីកសួរកូន ទើបកូនរបស់គាត់ប្រាប់ពីដំណើររឿងតែម្តងទៅ។

ក្រោយទទួលបានពាក្យបណ្ដឹង និងមានការសម្របសម្រួលពី លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់រួមមាន÷ ទី១/ ឈ្មោះ គាន ភក្ដី ភេទប្រុស អាយុ១៦ឆ្នាំ។ ទី២/ឈ្មោះ ហ៊ាប ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ។ទី៣- ឈ្មោះ ម៉ន សារុន ហៅចយ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៣នាក់ រស់នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាសនិងទី៤/ ឈ្មោះ ផល ផល្លី ហៅហា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានកម្លាំងជំនាញនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


