សន្តិសុខសង្គម
ឆេះឃ្លាំងដាក់សម្ភារៈកសិកម្ម ស្នងការខេត្តត្បូងឃ្មុំប្រើប្រាស់ទឹក១៧ឡានទើបគ្រប់គ្រងបាន
នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីឃ្លាំងដាក់សម្ភារៈកសិកម្មមួយកន្លែង ស្ថិតនៅភូមិវាលកណ្តៀង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ។ ករណីនេះបណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

លោកវរសេនីយ៍ឯក សាំ ហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា ករណីនេះមានរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដែលប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ចេញទៅអន្តរាគមន៍បាញ់ទឹកទន្លត់ ។ ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។
លោកអធិការនគរបាលស្រុកត្បូងឃ្មុំ បានបន្តឲ្យដឹងទៀតថា កិច្ចប្រតិបត្តិការនេះ កម្លាំងបានចុះដល់កន្លែងកើតហេតុជាបន្ទាន់ និងបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្តឲ្យសហការជាមួយរថយន្តពន្លត់អគ្គិភ័យ តាមបណ្ដាស្រុក ក្រុង ក្នុងខេត្ត ដែលបានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់។ ក្នុងនោះកម្លាំងបានប្រើប្រាស់រថយន្តចំនួន៦គ្រឿង (ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ក្រុងសួង ស្រុកតំបែរ ស្រុកពញាក្រែក។ ប្រើប្រាស់ទឹកអស់ចំនួន១៧រថយន្ត គ្រប់គ្រងបានទាំងស្រុងវេលាម៉ោង៥ព្រឹកថ្ងៃទី៨ ខែកក្កដានេះ។

ចំពោះការខូចខាតរម្ភារៈមានឃ្លាំងសម្ភារៈ ធ្វើពីថ្ម ដំបូលសង្ក័សីទំហំ ២៥X៤០ ម៉ែត្រ ខូចខាតជញ្ជាំខាងកើតមួយចំហៀង ប្រវែង ២៥ម៉ែត្រ។ សម្ភារៈគ្រឿងបម្រើអោយកសិកម្មក្នុងឃ្លាំងមួយចំនួនធំ (មិនទាន់អាចកំណត់បាន)។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីហើយទំហំនៃការខូចខាត ជំនាញមិនទាន់ត្រូវបានវាយតម្លៃគិតជាទឹកប្រាក់អស់ចំនួនប៉ុន្មាននៅឡើយ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


