សន្តិសុខសង្គម
ឧបករណ៍ឆក់មូសធ្វើឲ្យផ្ទះមួយខ្នង រថយន្ដ៣គ្រឿង និងម៉ូតូ៣គ្រឿងឆេះខ្ទេចគ្មានសល់
ផ្ទះ១ខ្នងមានទំហំ១២ គុណ ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រួមទាំងរថយន្ត៣គ្រឿង ម៉ូតូ៣គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កឡើងដោយសារឧបករណ៍ឆក់មូស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិជើងវត្ត ឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រ ព្រះខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលនៃស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៊ុន អូន ភេទ ស្រី អាយុ៦៣ឆ្នាំ នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ប៊ុន អូន បានយកឧបករណ៍ឆក់មូសអគ្គិសនីវាយឆក់មូស ស្របពេលកំពុងបូមសាំងដាក់ក្នុងដបដើម្បីលក់ក៏បង្កឲ្យមានផ្កាភ្លើងឆាបឆេះសាំងកំពុងបូម និងប៊ីដុងសាំងក្បែរនោះឆាបឆេះឡើងសន្ធោសន្ធៅតែម្ដង។

ក្រោយពីកើតមាននូវករណីអគ្គិភ័យនេះ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំកម្លាំងនរបាល និងបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី១គ្រឿង និងកម្លាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបរលត់ទាំងស្រុង និងមិនការរាលដាលដល់ផ្ទះអ្នកជិតខាង និងគ្រោះថ្នាក់មនុស្សនោះឡើយ។

ក្នុងករណីនេះ ដោយការរាលឆេះដ៏រហ័សបង្កខូចខាតទ្រព្យសម្បរបស់ម្ចាស់រួមមានផ្ទះ១ខ្បង ទំហំ១២ គុណ ៩ម៉ែត្ររថយន្តចំនួន៣គ្រឿង ម៉ូតូ៣គ្រឿង សាំង និងម៉ាស៊ូត ២០ប៊ីដុង ព្រមទាំងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


