សន្តិសុខសង្គម
ផ្លូវបេតុងឆ្អឹងដែកប្រវែង៨៦១ម៉ែត្រក្នុងភូមិព្រៃទា១ ត្រូវបានស្ថាបនារួចរាល់១០០ភាគរយ
ផ្លូវដែលធ្លាប់តែមានភក់ជ្រាំជង្ហុកធំៗធ្វេីឱ្យប៉ះពាល់ដល់ការរស់នៅ ប្រកបមុខរបរ និងការធ្វេីដំណេីរដល់ប្រជាពលរដ្ឋ ពេលនេះប្រែក្លាយទៅជាផ្លូវបេតុងឆ្អឹងដែកយ៉ាងស្រស់ស្អាតជួយដោះស្រាយ និងងាយស្រួលដល់ប្រជាពលរដ្ឋប្រកបរបរនិងធ្វេីដំណេីរ ក្រោយពីមានការយកចិត្តទុកដាក់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ផ្លូវបេតុងឆ្អឹងដែកដែលស្ថាបនានេះមានប្រវែងបណ្តោយ៨៦១ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់១តឹក ដែលស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងប្រេីប្រាស់ថវិកា គម្រោងអភិវឌ្ឍន៍របស់សាលាខណ្ឌពោធិ៍សែនជ័យ។
លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ បានប្រាប់បន្ថែមថា ផ្លូវបេតុងឆ្អឹងដែកដែលស្ថាបនាពេលនេះស្ថាបនារួចរាល់១០០ភាគរយហេីយ និងដាក់ឱ្យប្រេីប្រាស់ហេីយសម្រាប់តែថ្មេីជេីង និងម៉ូតូតែប៉ុណ្ណោះ ដោយឡែកសម្រាប់រថយន្តលក្ខណៈគ្រួសារ និងធុនធំមិនទាន់អនុញ្ញាតឱ្យបេីកបរឆ្លងកាត់នៅឡេីយទេ ដោយសាររង់ចាំបេតុងរឹងស្ងួតល្អសិន។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋសំដែងការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំងដោយអាចប្រេីប្រាស់ និងប្រកបអាជីវកម្មផ្សេងៗបានយ៉ាងល្អ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


