សន្តិសុខសង្គម
ពលរដ្ឋ១០៤គ្រួសារទទួលបានប័ណ្ណសមធម៌ ពីអាជ្ញាធរខណ្ឌច្បារអំពៅ
ប្រជាពលរដ្ឋចំនួន១០៤ គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានទទួលប័ណ្ណមូលនិធិសមធម៌ ប័ណ្ណគ្រួសារងាយរងហានិភ័យ សម្រាប់យកទៅប្រើប្រាស់នៅក្នុងក្រុមគ្រួសារលើសេវាសុខភាព ហើយប្រជាពលរដ្ឋដែលទទួលបានប័ណ្ណមូលនិធិសមធម៌នេះមិនត្រឹមតែពិនិត្យព្យាបាលមិនអស់ប្រាក់ប៉ុណ្ណោះទេ ថែមទាំងទទួលបានសាច់ប្រាក់សុទ្ធទៀតផង ។

ពិធីចែកប័ណ្ណមូលនិធិសមធម៌នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួម លោកស្រី យ៉ែម ស៉ីយ៉ុន ចៅសង្កាត់ព្រែកប្រាស្តីទី លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ព្រមទាំងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកទទួលប័ណ្ណចំនួន១០៤ គ្រួសារ។
លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា ប័ណ្ណមូលនិធិសមធម៌នេះ គឺមានអត្ថប្រយោជន៍ គុណប្រយោជន៍ និងគុណតម្លៃណាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ចំពោះគ្រួសារណាដែលទទួលបានប័ណ្ណមូលនិធិសមធម៌ ពេលមានបញ្ហាសុខភាពទៅពិនិត្យនៅមន្ទីរពេទ្យមិនអស់លុយទេ ព្រមទាំងទទួលបានសាច់ប្រាក់ទៀត។ ហើយប័ណ្ណនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

លោកអភិបាលខណ្ឌបានបន្តថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភា ដើម្បីសហគមន៍មានសុខសន្តិភាពរស់នៅក្នុងភាពសុខដុមរមនា មិនមានការភ័យខ្លាចដែលបង្កឡើងដោយជនខិលខូច ឬមុខសញ្ញាផ្សេងៗ ដូចជាគ្រឿងញៀនចោរកម្ម ក្មេងទំនើងជាដើម។

ក្នុងនាមអាជ្ញាធរខណ្ឌ លោក ចេង មុនីរ៉ា បានស្នើសុំឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានពេលជួបមុខសញ្ញាសង្ស័យ សកម្មភាពក្មេងទំនើង និងមុខសញ្ញាប្រើប្រាស់ឬចែកចាយគ្រឿងញៀន សូមផ្ដល់ព័ត៌មានជាបន្ទាន់មកអាជ្ញាធរសង្កាត់ខណ្ឌ ឬសង្កាត់ ដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលា។ ហើយរាល់ព័ត៌មានដែលបានផ្តល់មកអោយអាជ្ញាធរសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនថែមទាំងការពារសុវត្ថិភាពទៀតផង។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានរំលេចនូវអត្ថប្រយោជន៍ដ៏មហាសាលនៃការបើកការដ្ឋានស្ថាបនា ព្រែកជីក ហ្វូណនតេជោ និងជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ព្រែកប្រាក៏ដូចជា នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល ត្រូវចូលរួមអបអរសាទរអោយបានផុសផុលក្នុងការគាំទ្រ គម្រោងស្ថាបនា ព្រែកជីកហ្វូណនតេជោ ដែលផ្តល់សារៈសំខាន់ ធំធេងណាស់ដល់សេដ្ឋកិច្ចជាតិ និងជាសំណង់ប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិក៏ដូចជា កូនចៅជំនាន់ក្រោយរ។

ក្នុងនាមអាជ្ញាធរខណ្ឌច្បារអំពៅ សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទាំងអស់សូមកុំជួលផ្ទះឲ្យក្រុមរកស៊ីបើកល្បែងអនឡាញ ឆ្នោតឡូតូ និងល្បែងស៊ីសងផ្សេងៗទៀត។ ល្បែងស៊ីសងទាំងអស់នោះត្រូវបាន ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យលុបបំបាត់ខាងតែបាន នៅទូទាំងប្រទេស មិនថាតែនៅក្នុងខណ្ឌច្បារអំពៅប៉ុណ្ណោះទេ ។ ដូច្នេះសូមពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ចខណ្ឌ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីឲ្យបានម៉ឺងម៉ាត់បំផុត៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


