សន្តិសុខសង្គម
សិស្សស្រី ០៥ នាក់ ត្រូវសមត្ថកិច្ចឃាត់អប់រំ ក្រោយរកឃើញបារីអេឡិចត្រូនិក
អប់រំសិស្សស្រី នៃវិទ្យាល័យបាក់ទូក ចំនួន ០៥ នាក់ ក្រោយត្រួតពិនិត្យរកឃើញបារីអេឡិចត្រូនិក ក្នុងកាបូបស្ពាយ។

កាលពីព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ៧ មករា បានសហការជាមួយនាយកវិទ្យាល័យ បាក់ទូក ដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម សុផល នាយរងប៉ុស្តិ៍ បានចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក។
ជាក់ស្ដែង សមត្ថកិច្ច បានត្រួតពិនិត្យរកឃើញមានសិស្សជក់បារីអេឡិចត្រូនិក បង្កផលប៉ះពាល់ដល់សុខភាព។ ក្នុងនោះ សមត្ថកិច្ច ដកហូតបានបារីអេឡិចត្រូនិក ចំនួន ០២ ដើម និងអប់រំសិស្សស្រី ០៥ នាក់ ដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិកបន្តទៀត។

ក្រោយពីសមត្ថកិច្ចអប់រំ និងដកហូតបារីរួច ក៏បានអញ្ជើញអាណាព្យាបាលមកទទួលសិស្សទាំងអស់យកទៅផ្ទះអប់រំបន្ត៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


