សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមបាតុករ៣នាក់ដែលធ្វើដំណើរចូលមកភ្នំពេញធ្វើបាតុកម្ម(វីដេអូ)
កម្លាំងនគរបាលស្រុកពញាឮ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ដែលធ្វើដំណើរចូលមកភ្នំពេញ ដើម្បីធ្វើបាតុកម្ម។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាស្រុកពញាឮ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល បន្ទាប់ពីកម្លាំងឆែករកឃើញវត្ថុតាងមួយចំនួន។

ជនសង្ស័យដែលឃាត់ខ្លួនមាន ១,ឈ្មោះ រ៉ាត់ គឹមសេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ២,ឈ្មោះ អេន រី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ៣,ឈ្មោះ ឈួន មុំ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា ជំពាមកៅស៊ូចំនួន ២ គ្រាប់កាំកងចំនួន ៣កញ្ចប់ ម៉ូតូចំនួន ២គ្រឿង កាបូបស្ពាយចំហៀងចំនួន១។ ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីអនុវត្តនីតិវីធីច្បាប់៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


