សន្តិសុខសង្គម
សមត្ថកិច្ចបញ្ជូនជនសង្ស័យដែលកាប់នារីវ័យ១៨ឆ្នាំព្រោះភ្លើងប្រចណ្ឌទៅតុលាការ
ជនសង្ស័យជាព្រះសង្ឃដែលយកកាំបិតបុ័ងតោកាប់លើនារីវ័យក្មេងម្នាក់បណ្តាលឱ្យរបួសធ្ងន់ ព្រោះភ្លេីងប្រចណ្ឌ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដេីម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ហឿន វាសនា អាយុ៣០ឆ្នាំ ជាព្រះសង្ឃស្នាក់នៅកុដិបន្ទប់លេខ២២ ក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះមានឈ្មោះ សេង សេតម្ពរ (ហៅកែវ) អាយុប្រហែល១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្នជាមួយជីដូន នៅក្នុងបរិវេណវត្តថាន់។
ជនសង្ស័យ និងនារីរងគ្រោះមានទំនាក់ទំនងគ្នារយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេងធ្វើឱ្យជនសង្ស័យប្រចណ្ឌរហូតដល់យកកាំបិតបុ័ងតោកាប់ទៅលើនារីរងគ្រោះ បំណងសម្លាប់ តែត្រូវបានប្រជាពលរដ្ឋឃើញ ជនសង្ស័យក៏រត់គេចខ្លួនបាត់។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង០៦និង២០នាទីព្រឹក លោកតាអាចារ្យម្នាក់បានឮសំឡេងប្រតាយប្រតប់គ្នានៅចំណុចផ្លូវក្បែរចេតិយ និងមានសំឡេងមនុស្សស្រីស្រែកអោយគេជួយ។ លុះបន្តិចក្រោយមកក៏លែងមានឮសំឡេង គាត់ក៏បានស្ទុះរត់ទៅមើលក៏ស្រាប់តែប្រទះឃើញនារីវ័យក្មេងខាងលើរបួសធ្ងន់ដេកក្នុងថ្លុកឈាម ដោយនៅខាងក្រោយក្បាលមានស្លាកស្នាមរបួសជាច្រើនកន្លែង និងផ្នែកខាងមុខមានស្នាមនៅលើចង្កា និងមានស្នាមនៅលើបាតដៃផងដែរ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យ និងនារីរងគ្រោះមានទំនាក់ទំនងគ្នារយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែពេលថ្មីៗក្រោយនេះ នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេងធ្វើអោយជនសង្ស័យប្រចណ្ឌ រហូតដល់យកកាំបិតបុ័ងតោកាប់ទៅលើនារីរងគ្រោះ បំណងសម្លាប់ តែត្រូវបានប្រជាពលរដ្ឋឃើញ ជនសង្ស័យក៏រត់គេច និងបានយកទូរស័ព្ទមួយគ្រឿងម៉ាកអាយហ្វូន ពណ៌ស រត់គេចខ្លួនតែម្តង ហើយជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


