សន្តិសុខសង្គម
ភ្លៀងមួយមេមុននេះ បាក់ដើមឈើសង្កត់រថយន្ដខូចខាត៤គ្រឿងនៅខណ្ឌដូនពេញ
នៅវេលាម៉ោងជាង២រសៀលថ្ងៃទី៣ ខែកញ្ញាមុននេះ នៅរាជធានីភ្នំពេញមានភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់។ ករណីនេះដែរបណ្ដាលឲ្យដើមឈើមួយដើមបាក់សង្កត់លើរថយន្ដចំនួន៤គ្រឿងដែលម្ចាស់ចតទុកចោលបណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរចំនួន៣គ្រឿង និងមួយគ្រឿងទៀតខូចខាតបន្តិបន្ទួច។
ករណីនេះបានកើតឡើងនៅលើផ្លូវលេខ២៥៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទោះបីយ៉ាងណា ក្នុងហេតុការណ៍បាក់ដើមឈើសង្កត់លើរថយន្ដនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះព្រះរាជាណាចក្រកម្ពុជា នឹងបន្តរងឥទ្ធិពលពីព្យុះទី១១ ឈ្មោះ យ៉ាកជី (Yagi) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥កញ្ញា ដែលនឹងធ្វើឲ្យតាមបណ្ដារាជធានី ខេត្តមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពី៤៥ ទៅ៦០ភារយ៕
អត្ថបទ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


