សន្តិសុខសង្គម
ការបង្រ្កាបបទល្មើសនេសាទ ក្នុងដែនទន្លេសាប ខេត្តបាត់ដំបង កើនឡើង ១៦ ករណី
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមខែសីហា ក្នុងឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផល បានបង្រ្កាបករណីបទល្មើសនេសាទក្នុងដែនទន្លេសាប ក្នុងខេត្តបាត់ដំបង និងបំផ្លាញវត្ថុតាងចោលចំនួន ១៦៥ ករណី កើន ១៦ ករណី បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ក្នុងចំណោមការបង្រ្កាបខាងលើ មានករណីពិន័យអន្តរការណ៍ចំនួន ២៩ ករណី, បញ្ចូនទៅតុលាការ ចំនួន ១៤ ករណី រួមនឹងឧបករណ៍ និងសម្ភារពាក់ព័ន្ធបទល្មើសជាច្រើនផ្សេងទៀតផងដែរ។

លោក ជួង សុភា បានបញ្ជាក់ថា ករណីបង្ក្រាបបទល្មើសជលផល ចុងក្រោយបានធ្វើឡើង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្ទឹងកី កំប្រាងធំ បឹងអាស្មែត ជំទាវម៉ៅ ខាងត្បូង បាតទន្លេសូត្រ និងបាតទន្លេសូត្រ ស្ថិតក្នុង ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បង្ក្រាបបាន ៦ ករណី។ ក្នុងនោះ កម្លាំងចុះបង្ក្រាបសរុប ១៩ នាក់ រួមមាន កម្លាំងគណៈបញ្ជាការកងឯកភាពរដ្ឋបាលស្រុក ជលផល និងសហគមន៍នេសាទ ជាមួយមធ្យោបាយ កាណូត ៥ គ្រឿង។

លទ្ធផល នៃការបង្ក្រាប បានកាប់បំផ្លាញចោលដូចជា សាច់មង ២ ៩០០ ម៉ែត្រ, បង្គោល ៩២០ ដើម, ឡុកចាប់ត្រី ១២ គ្រឿង, និងត្រីចម្រុះ ២៤០ គីឡូក្រាម និងត្រូវបានព្រលែងវិញ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


