សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច ចំនួន ០២ ករណី
នគរបាលឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ពាក់ព័ន្ធករណីប្លន់យ៉ាងសកម្មចំនួន ០២ ករណី ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ០៥ ព្រឹក ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ០១ ខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធករណីវាយប្លន់បានសម្រេចចំនួន ០២ ករណី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ករណីទី ០១ នៅចំណុចខាងត្បូងស្តុបបាគូ ផ្លូវ ២១៧ មានជនសង្ស័យ ០៣ នាក់ បានកាន់កាំបិតបុ័ងតោ និងមួកសុវត្ថិភាព វាយប្លន់យកម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ ២០២៤ បានសម្រេច។

ករណីទី ០២ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ នៅត្រង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជនសង្ស័យបានយកកាំបិតផ្គាក់គំរាមប្លន់យកម៉ូតូពីជនរងគ្រោះ ម៉ាកហុងដាប៊ីត ពណ៌ស លាយខៀវ បានសម្រេច។
ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ៖ ១.ឈ្មោះ គីម គឹមឡេង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ២.ឈ្មោះ តក់ សុវណ្ណ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ៣.ឈ្មោះ ជាតិ ឧត្តម ហៅ ខ្មៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ០១ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


