សន្តិសុខសង្គម
ម្ចាស់ហាង «ជាងវ៉ា ខ្ទមចាស់ចាំស្នេហ៍» កើតចិត្តប្រចណ្ឌ កាប់ប្រពន្ធរបួសធ្ងន់
ម្ចាស់ហាងផឹកស៊ី យីហោ «ជាងវ៉ា ខ្ទមចាស់ចាំស្នេហ៍» នៅម្ដុំដីវាល ខាងលិចរបងរោងចក្រ កាណាឌីយ៉ា កើតចិត្តប្រច័ណ្ឌប្រពន្ធ និងភ្ញៀវ បានទាញកាំបិតកាប់ប្រពន្ធមួយកាំបិត ចំដើមដៃឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមម៉ូតូកង់បីដឹកយកទៅសង្គ្រោះបន្ទាន់ និងមានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ជនដៃដល់ជាប្ដីភ្លាមៗ ផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅម្ដុំលក់ទឹកត្នោតជូរ ស្ថិតតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា មុនកើតហេតុមានភ្ញៀវមកផឹកស៊ីនៅហាងយីហោ «ជាងវ៉ា ខ្ទមចាស់ចាំស្នេហ៍» ដែលមានម្ចាស់ ២ នាក់ ជាប្ដីប្រពន្ធខាងលើ។ ក្នុងនោះ បុរសជាប្ដី ឃើញប្រពន្ធខ្លួននិយាយលេងសើចជាមួយភ្ញៀវផ្អែមល្ហែមពេក ក៏ស្ទុះយកកាំបិតកាប់លើជនរងគ្រោះជាប្រពន្ធ បណ្ដាលឲ្យរងរបួសធ្ងន់ រយះដើមដៃខាងឆ្វេង ហើយភ្លាមៗ ត្រូវបញ្ជូនតាមម៉ូតូកង់បីដឹកយកទៅសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ ជនបង្កជាប្ដី ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ ចុះអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


