Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោស​​ជនជាតិ​វៀតណាម២នាក់​ ដាក់ពន្ធនាគារអស់មួយជីវិតម្នាក់ និង២៧ឆ្នាំម្នាក់ ករណី​ជួញដូរ​គ្រឿង​ញៀន

បានផុស

នៅ

ភ្នំពេញ ៖ ចៅ​ក្រម​សាលា​ដំបូងរាជធានីភ្នំពេញ នា​រសៀលថ្ងៃទី ០៥ខែធ្នូ ឆ្នាំ២០២៤នេះ បាន​ប្រកាស​សាលក្រមសម្រេចផ្ដន្ទាទោស បុរស​ជនជាតិវៀតណាម២នាក់ដាក់ពន្ធនាគារអស់មួយជីវិតម្នាក់ និង២៧ឆ្នាំម្នាក់ និងពិន័យប្រាក់សរុបចំនួន១៨០លានរៀល ក្រោម​ការ​ចោទប្រកាន់ពីបទ « រក្សាទុក និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន»។

ជនជាប់​ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសនេះ​ទី១​ ឈ្មោះ ង្វៀន ទៀងមិញ ភេទប្រុសអាយុ៣៣ឆ្នាំ ជា​ប្អូន​ជនជាតិវៀតណាម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យប្រាក់បង់ចូលថវិការដ្ផចំនួន១០០លានរៀល។

ជន​ជាប់​ចោទ​ទី២​ឈ្មោះ ង្វៀន វ៉ាន់ណឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជា​​បង​ជនជាតិវៀតណាម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ និងពិន័យប្រាក់ចំនួន៨០លានរៀល។

សាលក្រម​នេះ​ក៏​បាន​សម្រេច​បើក​ផ្លូវ​ឱ្យ​ជន​ត្រូវ​ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើ​មិន​សុខ​ចិត្ត។

សូមរំលឹកថា នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២គោលដៅក្នុងរាជធានីភ្នំពេញ ។

សម្រាប់គោលដៅទី១ ក្នុងបុរីមួយប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅ​បុរី​ប៉េងហួត ស្ថិតភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការបង្ក្រាបទាំង២ទីតាំងនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង មេតំហ្វេតាមីន ៧៩០.៩៣ក្រាម, MDMA ៣២១៥.០៥ក្រាម និងហេរ៉ូអីន ៣៦៤០ក្រាម សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ៧គីឡូក្រាម និង៦៤៥ក្រាម និងចាប់ជនសង្ស័យជនជាតិវៀតណាម២នាក់ ឈ្មោះ ង្វៀង ទៀងមិញ និងង្វៀង វ៉ាន់ណឹង រួចកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០២៣៕

ដោយ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

Sokha Hotels

ព័ត៌មានពេញនិយម