Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តតាកែវ សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនមនុស្ស៦នាក់

បានផុស

នៅ

កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានស្រាវជ្រាវ និងបន្លាតដែលសមត្ថកិច្ចចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុប៦នាក់ រឹបអូសគ្រឿងញៀនជាច្រើន និងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ និងបានបន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

របាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការកម្លាំងជំនាញបានបង្ក្រាបលើពីរទីតាំងផ្សេងគ្នា ទីតាំងទី១ នៅចំណុចភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទីតាំងទី២ នៅចំណុចផ្ទៈលេខE08 បុរីONC ផ្លូវបេតុង ស្ថិតនៅភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៦នាក់ ជាជនជាតិខ្មែរ និងដកហូតវត្ថុតាងថ្នាំញៀនជាច្រើនរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន៤៩កញ្ចប់ (ធំ១៣)ទម្ងន់១៤៣៥៥.១៨ក្រាម(ថ្លឹងទាំងសំបកថង់) ប្រភេទ មេតំហ្វេតាមីនMET។ ថ្នាំគ្រាប់WYចំនួន១៨កញ្ចប់ (៣៥៥៤គ្រាប់)ទម្ងន់៣៣២.៧៤ក្រាម(ថ្លឹងទាំងសំបកថង់) ប្រភេទ មេតំហ្វេតាមីនMET។ ម្សៅពណ៌ទឹកក្រូច ចំនួន២៤៥ កញ្ចប់ទម្ងន់១១៤៩.៧៤ក្រាម (ថ្លឹងទាំងសំបកថង់) ប្រភេទ កេតាមីនKETAMINE។ រថយន្តចំនួន០១គ្រឿងម៉ាក LEXUS .NX200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2CI.3040 ម៉ូតូចំនួន០៣គ្រឿង Pass Appចំនួន០១ គ្រឿង(ខូច) ទូរស័ព្ទចំនួន០៩គ្រឿង(ខូច០១) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០៣គ្រឿង កាំភ្លើងកែច្នៃចំនួន០១ដើម ម៉ាស៊ីនអ៊ុតមាត់ថង់ថ្នាំញៀនចំនួន០១គ្រឿង លិខិតឆ្លងដែនចំនួន០១ក្បាល និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម