Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ករណីលួចស្លាកលេខរថយន្ត

បានផុស

នៅ

ជនសង្ស័យជាជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ដ។ ការឃាត់ខ្លួនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ធ្នូ និងបានបញ្ជូនមកអធិការដ្ឋានខណ្ឌដើម្បីសួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាលបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ នេះថា ជនរងគ្រោះឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ១៩៩ ផ្លូវP-១៥(បុរីប៉េងហួត) ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ NGUYEN VAN NGHIEP ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ​វៀតណាម មុខរបរបុគ្គលិកក្លិប ECL (កាន់លិខិតឆ្លងដែនលេខ E០០១១០៧០៤៦) និង២-ឈ្មោះ HOANG VAN THE ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្លិប ECL (គ្មានលិខិតឆ្លងដែន)។ ទាំង២នាក់ស្នាក់នៅផ្ទះជួល៤៦ ផ្លូវD-០៤(បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ។ ដកហូតស្លាកលេខរថយន្តមុខក្រោយរបស់ជនរងគ្រោះ និងវត្ថុតាងមួយចំនួន។

ប្រភពដដែលបន្ថែមថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង១១និង៥០នាទីយប់ ជនរងគ្រោះបានទុករថយន្តម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BN-៦៥៩៥ នៅមុខផ្ទះកើតហេតុ រួចចូលផ្ទះសម្រាក ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ជិះរថយន្តម៉ាក LEXUS-GS ពណ៌ស ផ្លាកលេខ ព្រះសីហនុ 2D-៨៦៩៩ មកឈប់ក្បែរ រួចធ្វើសកម្មភាពដោះស្លាកលេខរថយន្តជនរងគ្រោះគេចខ្លួនបាត់។

លុះដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង១៥និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្តរបស់ជនរងគ្រោះ និងរថយន្តជិះធ្វើសកម្មភាព រួមទាំងវត្ថុតាងមួយចំនួនទៀតបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម