សន្តិសុខសង្គម
មេការសំណង់ជនជាតិចិនម្នាក់ ធ្លាក់ពីជាន់ទី៤២ នៃអគារ ខុនដូ កំពុងសាងសង់ នៅមូលដ្ឋានខណ្ឌបឹងកេងកង
ភ្នំពេញ ៖ បុរសជនជាតិចិនជាមេការសំណង់ម្នាក់ ធ្លាក់ពីការដ្ឋានជាន់ទី៤២ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៥ នឹង ២០នាទីល្ងាច ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នៅចំណុចខុនដូកំពុងសាងសង់មួយកន្លែង តាមបណ្តោយផ្លូវ ៣០៦ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។
ស.ពឈ្មោះ ZHANG XIAN អាយុ ៦៣ឆ្នាំ ជាជនជាតិចិន មុខរបរជាមេការសំណង់ ស្នាក់នៅផ្ទះលេខ ៥២ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីកម្មករសំណង់បានឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសជាមេការខាងលើ បានឡើងពីក្រោមអគារខុនដូកំពុងសាងសង់ខាងលើតាមជណ្តើរយន្ត ដើម្បីត្រួតពិនិត្យការសាងសង់របស់កម្មករ លុះពេលឡើងមកដល់ជាន់ទី៤២ បុរសជាមេការបានដើរចេញពីជណ្តើរយន្តបានបន្តិច ក៏ដើរត្រឡប់ទៅក្រោយវិញ សង្ស័យភ្លេចរបស់របរនៅក្រោម ស្របពេលនោះរអិលជើងធ្លាក់ចុះមកក្រោម បណ្តាលសាកសព បែកជាបំណែក បង្កឱ្យផ្អើលកម្មករ រួមទាំងពលរដ្ឋនឹងសមត្ថកិច្ច ចុះមកអន្តរាគមន៍ភ្លាមៗ តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានបន្តទាក់ទងទៅជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកត្រួតពិនិត្យសពនៅទីតាំងកើតហេតុ។ បន្ទាប់ពីត្រួតពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យខាងស្ថានទូត ជួយបន្តទាក់ទងរកគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


