សន្តិសុខសង្គម
អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ
អភិបាលដង្កោ និងអភិបាលខណ្ឌមានជ័យ បានរួមមតិគ្នានិមន្តព្រះសង្ឃចំនួន១៤អង្គ មកសូត្រមន្តរំដោះគ្រោះ លើបណ្តោយផ្លូវ ៦០ម៉ែត្រ ដើម្បីរំដោះគ្រោះចង្រៃ។

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ រួមទាំងមន្រ្តីក្រោមឪវាទ បានធ្វើពិធីសូត្រមន្តរំដោះគ្រោះ បណ្តេញនូវឧបទ្រពចង្រៃ នៅលើបណ្តោយផ្លូវ ៦០ម៉ែត្រ ដែលចាប់ពីចំណុចគល់ស្ពានមរតក តេជោ រហូតទៅចំណុចផ្លូវជាតិលេខ២។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបានអោយដឹងថា សម្រាប់ការជឿទៅលើជំនឿ នរណាក៏អាចជឿបានដែរ ប៉ុន្តែត្រូវត្រិះរិះពិចារណាផង។ ទោះបីជា ប្រទេសរបស់យើងចូលដល់សម័យជឿនលឿនយ៉ាងណា ក៏ត្រូវតែប្រកាន់ខ្ជាប់នូវសាសនាព្រះពុទ្ធ ជាមួយផងដែរ។ ហើយទើបពេលថ្មីៗនេះ លោកបានចុះអប់រំណែនាំដល់ពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យពួកគាត់មានការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងបានណែនាំពួកគាត់ស្គាល់អំពីសា្លកសញ្ញាចរាចរណ៍ ពិសេសគឺណែនាំឱ្យពួកគាត់ត្រូវតែចៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏បានលើកឡើងដែរថា ពិធីបែបព្រះពុទ្ធសាសនាដែលបានរៀបចំធ្វើនាពេលនេះ គឺដោយសារតែរយៈពេលកន្លងមកនៅលើផ្លូវ៦០ម៉ែត្រនេះ គឺតែងជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ក្នុងនោះបណ្ដាលឱ្យប្រជាពលរដ្ឋរងគ្រោះ មានស្លាប់រហូតទៅដល់៤នាក់ និងរបួសធ្ងន់ម្នាក់។ ទើបលោកស្រី រួមនឹងអាជ្ញាធរមូលដ្ឋាន បានមូលមតិគ្នាជាមួយអភិបាលខណ្ឌមានជ័យ និមន្តព្រះសង្ឃចំនួន ១៤អង្គ ដើម្បីប្រោសព្រំ បណ្តេញគ្រោះចង្រៃ ដើម្បីសុំមកវិញនូវសេចក្តីសុខសេចក្តីចម្រើន និងសុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវសាធារណៈ។

គួរបញ្ជាក់ថា កាលពីរៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីចុះអប់រំណែនាំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកដំណើរ និងសិក្សាដោយផ្ទាល់អំពីស្ថានភាពមហាវិថី ៦០ម៉ែត្រ ក្នុងគោលដៅដាក់កាមេរ៉ាថតចាប់ល្បឿនយានយន្ត ខណៈដែលពេលនេះជំនាញកំពុងគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី ហើយនឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់