សន្តិសុខសង្គម
នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវបង្ក្រាបជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីវាយប្លន់ម៉ូតូក្នុងសង្កាត់ទួលសង្កែទី២
កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេចកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២សីហា កន្លងទៅ។

នគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានអោយដឹងថា យោងតាមចម្លើយរបស់ជនរងគ្រោះ កាលពីម៉ោងជាង១២ រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះបានអង្គុយលេងលើម៉ូតូកំពុងនិយាយគ្នាជាមួយប្អូនរបស់ខ្លួន នៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ក៏ស្រាប់តែមានជនសង្ស័យ០៥នាក់ បានជិះម៉ូតូ០២គ្រឿង មកដល់ចំណុចកើតហេតុខាងលើ រួចធ្វើសកម្មភាពវាយ និងយកដបទឹកគប់មកលើខ្លួន រួចឆក់សោរម៉ូតូឡើងជិះម៉ូតូរត់គេចខ្លួនតែម្តង។

ប្រភពពីនគរបាលបន្តថា រហូតមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ គិតត្រឹមវេលាម៉ោង០៩យប់ គឺរយៈពេល០៥ថ្ងៃគត់ ដែលសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់នៅក្នុងផ្ទះសំណាក់មួយកន្លែង ដែលជាទីតាំងពួនសម្ងំលាក់ខ្លួន។ ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


