សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ស្នើឲ្យពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ
លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាពិសេសអ្នករស់នៅតាមប្លុកឌឿងហែម ត្រូវទុកដាក់ និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវចៀសវាងដាក់សំរាមនៅលើចិញ្ចើមផ្លូវដែលអាចបង្កឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់សោភ័ណភាព និងអនាម័យបរិស្ថាននៅក្នុងមូលដ្ឋាន។លោកបានណែនាំឲ្យពលរដ្ឋត្រូវវេចខ្ចប់ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន ដើម្បីរង់ចាំរថយន្ដប្រមូលសំរាមមកយកតាមការកំណត់។
ការណែនាំនេះ ធ្វើឡើងនៅពេលលោកដឹកនាំមន្ត្រីនៃរដ្ឋបាលខណ្ឌចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងអនាម័យបរិស្ថាន តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃអង្គារ ទី២ កញ្ញានេះ។
លោក ជិន ប៊ុនធឿន ក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមវិធានការបរិស្ថានអនាម័យឲ្យបានល្អ ក្នុងគោលបំណងលើកកម្ពស់បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយឲ្យមានសោភ័ណភាពល្អក្នុងមូលដ្ឋាន។
បន្ទាប់ពីពិនិត្យលើបញ្ហាបរិស្ថាន លោក ជិន ប៊ុនធឿន បានបន្តចុះពិនិត្យស្ថានីយបូមទឹក គីឡូម៉ែត្រលេខ៩ ដែលជាទីតាំងបង្ហូរទឹកចុះទៅបឹងទន្លេសាប។ បើតាមលោក ជិន ប៊ុនធឿន ស្ថានីយនេះ មានសមត្ថភាពរំដោះទឹកបានទាន់ពេលវេលា ដើម្បីបញ្ចៀសបញ្ហាជន់លិចដោយជំនន់ទឹកភ្លៀងក្នុងតំបន់ខណ្ឌឫស្សីកែវ៕
អត្ថបទ៖ សំណាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


