Connect with us

សន្តិសុខសង្គម

ចោរកម្ម! ផ្ទះប្រកបអាជីវកម្មប្ដូរប្រាក់វីងមួយកន្លែងត្រូវជនសង្ស័យគាស់ជញ្ជាំងចូលយកប្រាក់ប្រមាណ​៣ម៉ឺនដុល្លារ និងអាវុធមួយដើម

បានផុស

នៅ

ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានកាត់ជញ្ជាំងសង្ក័សីចូលទៅក្នុងផ្ទះវីងដូរលុយមួយកន្លែង និងបានលួច​យកលុយ និងទ្រព្យសម្បត្តិមានតម្លៃប្រមាណជា៣ម៉ឺនដុល្លារ រួមទាំងអាវុធខ្លីមួយដើមរបស់ម្ចាស់ផ្ទះ។ ករណីនេះបានកើតឡើងនៅម៉ោងប្រហែល៩យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅផ្ទះវីងដូរលុយយីហោ “ចែឃី” តាមបណ្តោយផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបញ្ជាក់ថា មុនពេលកើតហេតុ ម្ចាស់ផ្ទះមានមុខរបរជាមន្ត្រីយោធាផងនោះ បានចាក់សោរផ្ទះចោល ដើម្បីទៅធ្វើការ ខណៈប្រពន្ធ និងកូនៗក៏ចេញទៅក្រៅដូចគ្នា។ ពេលកើតហេតុ ម្ចាស់ផ្ទះត្រលប់មកវិញឃើញសភាពមិនប្រក្រតីដោយក្នុងផ្ទះមានរបស់របររប៉ាត់រប៉ាយ ទ្វារខាងក្រោយបើកចំហ និងជញ្ជាំងសង្ក័សីត្រូវបានកាត់។

បន្ទាប់ពីបានពិនិត្យឃើញថា មានបាត់ប្រាក់ប្រមាណជិត ៣ម៉ឺនដុល្លារ ទ្រព្យសម្បត្តិមានតម្លៃជាច្រើន និងអាវុធខ្លីមួយដើម។ ក្រោយហេតុការណ៍ ម្ចាស់ផ្ទះបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ ដើម្បីស្វែងរកជនសង្ស័យប៉ុន្តែគេចខ្លួនរួចទៅហើយ។

ក្នុងករណីនេះ ប្រពន្ធម្ចាស់ផ្ទះក្រោយពីបាត់ទ្រព្យសម្បត្តិជាច្រើនដូចនេះ ក៏មានអារម្មណ៍ភ័យស្លន់រហូតសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈបុរសជាប្តី ត្រូវបានសមត្ថកិច្ចហៅទៅបំភ្លឺ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋអូបែកក្អម៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម