សន្តិសុខសង្គម
ជនជាតិឥណ្ឌូនេស៊ី ២ នាក់ ផ្ទុះជម្លោះ ឈានដល់ការកាប់ចាក់គ្នា របួសធ្ងន់ ១ នាក់ និង ស្លាប់ ១ នាក់ នៅបឹងកេងកងទី ១
ជនជាតិឥណ្ឌូនេស៊ី ចំនួន ២ នាក់ បានឈ្លោះប្រកែកគ្នា រហូតឈានដល់ការកាប់ និង ចាក់គ្នា បណ្តាលឲ្យរបួសធ្ងន់ ១ នាក់ និង ស្លាប់ ១ នាក់ ក្នុងបន្ទប់ នៅបឹងកេងកងទី ១។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនជាតិឥណ្ឌូនេស៊ី ទាំង ២ នាក់ មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ដោយម្នាក់ មានអាយុជាង ២០ ឆ្នាំ និង ម្នាក់ទៀត វ័យប្រហែល ៣០ ឆ្នាំ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ប្រជាពលរដ្ឋបានឮសំឡេងឈ្លោះប្រកែកគ្នាចេញពីបន្ទប់ជួលជាន់ទី ២ យ៉ាងខ្លាំង។ ភ្លាមៗ ប្រជាពលរដ្ឋបានរត់ចេញទៅមើល ក៏ប្រទះឃើញជនជាតិបរទេសទាំង ២ នាក់ ឈរប្រតាយប្រតប់គ្នារហូតបង្កឲ្យបុរសម្នាក់ធ្លាក់ចុះពីជាន់ទី ២ មកលើដំបូលស័ង្កសី។ ស្របពេលនោះ បុរសដែលធ្លាក់មកលើដំបូលស័ង្កសី ក៏បានរត់ចុះមកក្រោម ហើយឡើងតាមកាំជណ្ដើរទៅលើបន្ទប់ជួលវិញ។ លុះមួយសន្ទុះក្រោយមក ក៏មានពលរដ្ឋរត់ឡើងទៅហៅបុរសជនជាតិឥណ្ឌូនេស៊ីដែលទើបតែធ្លាក់ ចុះមកក្រោមវិញ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចផងដែរ។

ដោយឡែកតាមប្រភពពីម្ចាស់ផ្ទះជួល បានឲ្យដឹងថា ជនជាតិបរទេសទាំង ២ នាក់ខាងលើ គឺជាជនជាតិឥណ្ឌូនេស៊ីដែលជួលស្នាក់នៅដើម្បីធ្វើការ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យសាកសពនៅក្នុងបន្ទប់កើតហេតុខាងលើ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


