សន្តិសុខសង្គម
រយៈពេល៩ខែ កម្មករជិត៥ពាន់នាក់បានស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ថយចុះ៩%
នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ មានកម្មករនិយោជិតប្រមាណជិត៥ពាននាក់ បានស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះមានការថយចុះ៩% បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាកាលឆ្នាំ២០២៤។ នេះ បើតាមការបញ្ជាក់ពី លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ បានលើកឡើងថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ នៅទូទាំងប្រទេសកម្ពុជា មានករណីកម្មករ-និយោជិកជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤ ១០៧ករណី មានជនរងគ្រោះសរុបចំនួន ៤ ៩២៧នាក់, ស្លាប់ចំនួន ១១៦នាក់ របួសធ្ងន់ចំនួន ១ ៣៨៧នាក់ និងរបួសស្រាលចំនួន ៣ ៤២៤នាក់ធៀបនឹងរយៈពេល ៩ឆ្នាំ២០២៤មានការថយចុះ ៩% ខណៈ៩ខែឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចារណ៍បានកើតឡើងចំនួន ៤ ៥០៨ករណី មានជនរងគ្រោះសរុបចំនួន ៥ ២៩០នាក់ ថយចុះ ៧% ស្លាប់ចំនួន ចំនួន ១២៤នាក់ ថយចុះ ៦% របួសធ្ងន់ចំនួន ១ ៦៣១នាក់ ថយចុះ ១៥% និងរបួសស្រាល ៣ ៥៣៥នាក់ ថយចុះ ៣%។

លោកបណ្ឌិតបញ្ជាក់ទៀតថា ក្នុងចំណោមគ្រោះថ្នាក់ខាងលើ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនិយោជិត មានចំនួន ៨ករណី មានជនរងគ្រោះសរុបចំនួន ១៦២នាក់ ស្លាប់ចំនួន២ របួសធ្ងន់ចំនួន ១៨នាក់ និងរបួសស្រាលចំនួន ១៤២នាក់បើធៀបនឹងរយៈពេល ៩ឆ្នាំ២០២៤ មានចំនួន ១១ករណី មានការថយចុះចំនួន ២៧% មានជនរងគ្រោះសរុបចំនួន ២៤២នាក់ ថយចុះ ៣៣% ស្លាប់ចំនួន ចំនួន ៣នាក់ ថយចុះ ៣៣% របួសធ្ងន់ចំនួន ៦៦នាក់ ថយចុះ ៧៣% និងរបួសស្រាល ១៧៣នាក់ ថយចុះ ១៧%។
លោកបណ្ឌិតបានពន្យល់ថា មូលហេតុចម្បងៗ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានការបើកបរលើសល្បឿនកំណត់ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ(បញ្ច្រាសទិស) ការបត់ខ្វះការប្រុងប្រយ័ត្ន ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ កត្តាផ្លូវនិងលក្ខណៈបច្ចេកទេសយានយន្ត និងកត្តាផ្សេងៗ។

លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


