កីឡា
សោកស្តាយ អែម សុវណ្ណារី មិនអាចប្រកួតនៅ ONE បានទេព្រោះរបួស
តាមការគ្រោងទុក កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី ត្រូវជួបដៃគូជាមួយកីឡាការិនីអាមេរិក Colbey Northcutt នៅព្រឹត្តិការណ៍ ONE: TNT IV នាថ្ងៃទី២៨ ខែមេសា ខាងមុខនេះ ដែលត្រូវបានប្រកាសតាំងពីដើមខែមីនាមកម្ល៉េះ។
ទោះបីជាយ៉ាងណា នៅថ្ងៃទី១៣ ខែមេសា អែម សុវណ្ណារី បានឲ្យដឹងថា នាងមិនដឹងថា គួររកពាក្យអ្វីដើម្បីមកអត្ថាធិប្បាយឲ្យសមនោះទេនៅពេលនាងមានបញ្ហារបួសកៀកនឹងថ្ងៃប្រកួតទភហើយ។

នាងប្រាប់ថា «ខ្ញុំសុំទោសដល់ស្ថាប័ន ONE Championship ដែលផ្តល់ឱកាសដ៏អស្ចារ្យឲ្យខ្ញុំប្រកួតនៅព្រឹត្តិការណ៍ TNT ហើយខ្ញុំមិនអាចចូលរួមប្រកួតបានទេ។ ខ្ញុំពិតជាសុំទោសដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រខ្ញុំ ជាពិសេសប្រជាជនកម្ពុជាដែលតែងតែស្រឡាញ់គាំទ្រខ្ញុំ។ ខ្ញុំដឹងថា នេះមិនមែនជាជម្រើសចេញពីបេះដូងរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្លួនឯងធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត»។
អែម សុវណ្ណារី បានឲ្យដឹងថា នាងបានរបួសស្មាក្នុងកំពុងពេលហ្វឹកហាត់។ នាងបានបញ្ជាក់ថា មួយរយៈពេលកន្លងទៅនេះ នាងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីឡើងសង្វៀនជាមួយដៃគូ Colbey Northcutt Danies ហើយក៏បានសុំទោសដល់ដៃគូម្នាក់នេះដែរ។

«ខ្ញុំខំប្រឹងហាត់ខ្លាំងណាស់សម្រាប់ការប្រកួតនេះ និងរំពឹងថា នឹងបានប្រកួតជាមួយ Colbey ដ៏ល្អ ប៉ុន្តែពេលនេះបានត្រឹមសោកស្តាយ»។ សុវណ្ណារីបានបន្ថែម។
រហូតដល់ពេលនេះ សុវណ្ណារី មានប្រវត្តិប្រកួត៥លើកហើយគឺឈ្នះ៤ និងចាញ់១ ហើយប្រកួតខាងមុខនេះនឹងក្លាយជាការប្រកួតលើកទី៦ក្នុងអាជីពរបស់នាង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


