កីឡា
ក្រៅពី អង់គ្លេស មានក្រុម ៧ ទៀតមិនស្គាល់បរាជ័យសោះ ក្នុងវគ្គជម្រុះ World Cup នៅ អឺរ៉ុប
ការប្រកួតជម្រុះជុំទី ១ ពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ប្រចាំតំបន់ អឺរ៉ុប បានបញ្ចប់ការប្រកួតតាមពូលនីមួយៗជាស្ថាពរហើយកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ ខណៈមានក្រុមជម្រើសជាតិចំនួន ៩ ដែលមិនស្គាល់បរាជ័យទាល់តែសោះ។

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលរួចរាល់ បានរកឃើញក្រុមនៅ អឺរ៉ុប ចំនួន ១២ ហើយ ដែលបានឡើងទៅកាន់ជុំចុងក្រោយ World Cup 2026 ក្នុងនោះមាន អង់គ្លេស បារាំង ក្រូអាត ព័រទុយហ្គាល់ ន័រវែស អាល្លឺម៉ង់ ហូល្លង់ ប៊ែលហ្ស៊ិក អេស្ប៉ាញ ស្វីស អូទ្រីស និងស្កុតលែនដ៍។

ដោយឡែក ក្រុមចំនួន ១៦ ទៀត រួមមាន ស្លូវ៉ាគី កូសូវ៉ូ ដាណឺម៉ាក អ៊ុយក្រែន តួកគី អៀរឡង់ ប៉ូឡូញ បូស្នៀ អ៉ីតាលី វែលស៍ អាល់បានី សាធារណៈរដ្ឋឆេក ស៊ុយអែត រ៉ូម៉ានី ម៉ាសេដូនខាងជើង និង អៀរឡង់ខាងជើង ត្រូវឆ្លងកាត់ការប្រកួតជម្រុះ (playoff) ក្នុងជុំទី ២ មួយវគ្គទៀត ដើម្បីរក ៤ ក្រុមបន្ថែមឡើងទៅកាន់ជុំចុងក្រោយ World Cup 2026។
យ៉ាងណាមិញ បើក្រឡេកទៅមើលការប្រកួតនៅវគ្គជម្រុះក្នុងពូល តាំងពីពូល A ដល់ L មានក្រុមជម្រើសជាតិ ៨ ដែលមិនស្គាល់បរាជ័យទាល់តែសោះ។ ក្រុម ស្វីស ស្ថិតនៅកំពូលតារាងពូល B ឆ្លងកាត់ ៦ ប្រកួត ឈ្នះ ៤ និងស្មើ ២។ ក្រុម បារាំង ស្ថិតនៅកំពូលតារាងពូល D ឆ្លងកាត់ ៦ ប្រកួត ឈ្នះ ៥ និងស្មើ ១។ ក្រុម អេស្ប៉ាញ ស្ថិតនៅកំពូលតារាងពូល E ឆ្លងកាត់ ៦ ប្រកួត ឈ្នះ ៥ និងស្មើ ១។

ក្រុម ហូល្លង់ ស្ថិតនៅកំពូលតារាងពូល G ឆ្លងកាត់ ៨ ប្រកួត ឈ្នះ ៦ និងស្មើ ២។ ក្រុម ន័រវែស ស្ថិតនៅកំពូលតារាងពូល I ឆ្លងកាត់ ៨ ប្រកួត ឈ្នះ ទាំង ៨។ ក្រុម ប៊ែលហ្ស៊ិក ស្ថិតនៅកំពូលតារាងពូល J ឆ្លងកាត់ ៨ ប្រកួត ឈ្នះ ៥ និងស្មើ ៣។ ក្រុម អង់គ្លេស ស្ថិតនៅកំពូលតារាងពូល K ឆ្លងកាត់ ៨ ប្រកួត ឈ្នះទាំង ៨។ ចុងក្រោយ ក្រុម ក្រូអាត ស្ថិតនៅកំពូលតារាងពូល L ឆ្លងកាត់ ៨ ប្រកួត ឈ្នះ ៧ និងស្មើ ១។
ចំណុចគួរឱ្យចាប់អារម្មណ៍បំផុត គឺក្រុមតោកំណាច អង់គ្លេស នៅក្នុងវគ្គជម្រុះ World Cup នេះ មិនត្រឹមតែមិនស្គាល់បរាជ័យសោះ បន្ទាប់ពីឈ្នះ ៨ ប្រកួតជាប់ៗគ្នានោះទេ។ ទន្ទឹមនឹងនេះ ពួកគេក៏មិនបានរបូតគ្រាប់បាល់សូម្បីមួយគ្រាប់សោះផងដែរ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


