កីឡា
ក្រុមកីឡាបាល់ទាត់លើតុកម្ពុជា ស៊ីហ្គេមនៅថៃនេះត្រូវទៅប្រកួតឯខេត្ត Chonburi ពីថ្ងៃទី៨ ដល់ ១៤ ធ្នូ
ក្រុមកីឡាបាល់ទាត់លើតុកម្ពុជា នឹងត្រូវចេញដំណើរទៅចូលរួមការប្រកួតស៊ីហ្គេម លើកទី៣៣ នៅឯប្រទេសថៃនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះហើយដោយត្រូវប្រកួតនៅក្នុងខេត្ត Chounburi រហូតដល់ថ្ងៃទី១៤ ខែធ្នូ ទើបបញ្ចប់។

ក្រុមកីឡាបាល់ទាត់លើតុ
នេះបើតាមការឲ្យដឹងពីលោកស្រី ងួន ច័ន្ទបូរមី គ្រូបង្វឹកជម្រើសជាតិកីឡាបាល់ទាត់លើតុ បានលើកឡើងថា សហព័ន្ធបញ្ជូនគ្រូបង្វឹក ២រូប កីឡាករ ៣រូប និងកីឡាការិនី ៣រូបដើម្បីចូលរួមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នេះ។ ប្រភេទកីឡាបាល់ទាត់លើតុនេះនឹងត្រូវធ្វើដំណើរចេញទៅនៅថ្ងៃទី៨ ខែធ្នូ និងដំណើរការប្រកួតរហូតដល់ថ្ងៃទី១៤ ខែធ្នូ ២០២៥ នៅឯខេត្ត Chonburi ប្រទេសថៃ។

ក្រុមកីឡាបាល់ទាត់លើតុ
កីឡាករ កីឡាការិនីទាំង ៦រូបនេះនឹងត្រូវប្រកួតលើ ៥វិញ្ញាសារួមមាន៖
ទី១ វិញ្ញាសា ឯកត្តជនបុរស
ទី២ វិញ្ញាសា ឯកត្តជននារី
ទី៣ វិញ្ញាសា ទាត់គូបុរស
ទី៤ វិញ្ញាសា ទាត់គូនារី
ទី៥ វិញ្ញាសា ទាត់គូចម្រុះ

លោកស្រី ងួន ច័ន្ទបូរមី (រូបភាព NOCC)
បញ្ជាក់ដែរថា ស៊ីហ្គេម លើកទី៣៣ នៅឯប្រទេសថៃនេះនឹងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះកម្ពុជានឹងបញ្ជូន ១២ប្រភេទកីឡារួមមាន កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាអេឡិចត្រូនិក កីឡាគុនដាវ កីឡាកាយសម្ព័ន្ធ កីឡាជឺជីតស៊ូ កីឡាឃីតបុកស៊ីង កីឡាតេក្វាន់ដូ-WT កីឡាជិះសេះ កីឡាម៉ូតូទឹក (Jetski) កីឡាទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ៕

ទិដ្ឋភាពប្រកួតបាល់ទាត់លើតុ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


