Connect with us

កីឡា

អ្នក​លេង​គុន​ខ្មែរ​ ធន់​ សាក់ស៊ីន​ អាច​ទប់​ជាប់​ទេ​ប៉ះ​ ពេជ្រ អាទិទេព​ លក្ខណៈ​ហ្គង់​ចេញម្រាម​ ៥ទឹក​

បានផុស

នៅ

ក្រោយ​មាន​ការ​ផ្គូផ្គង់​ច្រើន​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​រវាង​ ធន់​ សាក់ស៊ីន​ និង​ ពេជ្រ​ អាទិទេព​ ឥលូវ​នេះ​បាន​ជួប​គ្នា​ហើយ​ថ្ងៃ​ទី១៣​ ខែ​ធ្នូ​​ ឆ្នាំ​២០២៥​ នេះ​លក្ខណៈ​ហ្គង់​ចេញ​ម្រាម​ និង​ជា​ការប្រកួត​ដណ្ដើម​ពាន​ទៀត​ផងសម្រាប់មហាជន​ទស្សនា​ជំនួប​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ធន់​ សាក់ស៊ីន

ដូច​បាន​ឃើញ​ស្រាប់​ហើយ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​របស់​ ពេជ្រ​ អាទិទេព​ គឺ​សមត្ថភាព​ឡើង​ខ្លាំង​រហូត​ឈ្នះ​ដៃគូ​ដោយ​ផ្ដួល​ឲ្យ​សន្លប់​ជាប់​ៗ​គ្នា​ផង​ និង​វាយ​ឲ្យ​ដៃគូ​ទក់​ស្ទើរ​បោះបង់​ការ​ប្រកួត​សឹងតែ​រាល់​ពេល។​ ខ្សែក្រវាត់​ ពាន​រង្វាន់​ ប្រាក់​រង្វាន់​តូច-ធំ​ មួយ​រយៈពេល​នេះ​កូន​សិស្ស​គ្រូ​ឆ្នើម​រូប​នេះ​ប្រមូល​សឹងតែ​គ្រប់​កម្មវិធី​ប្រកួត​ទៅហើយ។​

ធន់​ សាក់​ស៊ីន​ លើក​ឡើង​អំពី​ការ​ប៉ះ​គ្នា​ជា​មួយ​ ពេជ្រ អាទិទេព​ ថា​រូប​គេ​កំពុង​ហ្វឹកហាត់​ត្រៀម​យ៉ាង​ល្អ​ដើម្បី​ទប់ទល់​ជា​មួយ​សិស្ស​ប្អូន​ដែល​ឡើង​កូដ​ខ្លាំង​រូប​នេះ។​ សាក់ស៊ីន​ ទទួល​ស្គាល់​ថា​ ពេជ្រ​ អាទិទេព​ ជា​កីឡាករ​ស្រករ​ក្រោយ​ដែល​មាន​សមត្ថភាព​ឡើង​ខ្លាំង​ពិសេស​ការ​យក​ឈ្នះ​ជើង​ខ្លាំង​ទម្ងន់​ ៥៧​គីឡូក្រាម​ជា​បន្តបន្ទាប់​រួម​ទាំង​ ធន់​ ផានិក​ ដែល​ជា​សិស្ស​រួម​ក្លឹប​ទៀត​ផង។​

កីឡាករ ពេជ្រ អាទិទេព

កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​បន្ត​ទៀត​ថា​ ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ប៉ះ​អ្នក​ខ្លាំង​ និង​ជំនាញ​ផ្នែក​ហ្គង់​ចេញ​ម្រាម​ដូច​នេះ។​ លទ្ធផល​យ៉ាងណា​នោះ​ចាំមើល​លើ​សង្វៀន​សិន​ ប៉ុន្តែ​ចំពោះ​ខ្លួន​គឺ​បានត្រៀម​​រួចរាល់​ហើយ​មិនបណ្ដោយ​ឲ្យ​ដៃគូ​​ឈ្នះ​ស្រួលៗ​នោះ​ទេ​នៅ​ថ្ងៃ​ទី១៣​ ធ្នូ​ ២០២៥​ នេះ។​

កីឡាករ ធន់​ សាក់ស៊ីន

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​រវាង​ ធន់​ សាក់ស៊ីន​ និង​ ពេជ្រ​ អាទិទេព​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣​ ខែ​ធ្នូ ឆ្នាំ​២០២៥​ វេលា​​ម៉ោង​ ៦កន្លះ​ល្ងាច​តទៅ​នៅ​ឯ​ខេត្ត​កណ្ដាល​។​ ការ​ប្រកួត​នេះ​លក្ខណៈ​ហ្គង់​ចេញ​ម្រាម​ដណ្ដើម​ពាន​រង្វាន់​ Dragon​ របស់​សង្វៀន​ទទក៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម