កីឡា
ទីបំផុត រកឃើញក្រុមខ្លាំង៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានស្វាយរៀងខាប់ U15 លើកទី២
ការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ យុវជនអាយុក្រោម ១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ បានរកឃើញក្រុមខ្លាំងចំនួន ៤ ដែលទទួលបានកៅអីឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយដ៏ស្វិតស្វាញ កាលពីថ្ងៃ អាទិត្យ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥។

រម្លឹកអំពីលទ្ធផលក្នុងវគ្គ ៨ ក្រុមចុងក្រោយ ដែលធ្វើឡើងនៅថ្ងៃទី ១៣ និង ១៤ ខែ ធ្នូ នៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ក្នុងនោះក្រុមយុវជនសាមគ្គី បានយកឈ្នះក្រុម CRS Sport ១-០, ក្រុម ដារ៉ូពិទូ Sport FC បានចាញ់ក្រុម សាលាបឋមសិក្សាជ្រៃធំ ២-៣, ក្រុម ព្រះខ័នរាជស្វាយរៀង U15 បានយកឈ្នះក្រុម ត្នោត FC ៤-០ និងចុងក្រោយក្រោយ ក្រុមគោព្រៃភូមិស្វាយធំ បានយកឈ្នះលើក្រុម សាមគ្គីកីឡា ៣-១។

ដូច្នេះក្រុមខ្លាំង ៤ ក្រុមចុងក្រោយ ដែលឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្វាយរៀងខាប់ យុវជនអាយុក្រោម ១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ រួមមាន យុវជនសាមគ្គី សាលាបឋមសិក្សាជ្រៃធំ ព្រះខ័នរាជស្វាយរៀង U15 និងក្រុម គោព្រៃភូមិស្វាយធំ៕




អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


