កីឡា
លោក ខូវ ឆាយ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការចូលរួមការពារជាតិ ការពារបូរណភាពទឹកដី
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះលោក ខូវ ឆាយ ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រជុំផ្សព្វផ្សាយដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អំពីសភាពការណ៍ថ្មីៗនៃស្ថានការណ៍ព្រំដែនដែលកំពុងទទួលរងការឈ្លានពានពីទាហានសៀម។

លោក ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ
នេះបើតាមការបង្ហោះនៅលើហ្វេសបុកផេកលោក ខូវ ឆាយ ដែលជាអគ្គលេខាធិការ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះគឺបានផ្សព្វផ្សាយដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអំពីសភាពការណ៍ថ្មីៗនៃស្ថានការណ៍ព្រំដែនដែលកំពុងទទួលរងការឈ្លានពានពីទាហានសៀម។ នេះក៏ជាការពង្រឹងការប្រមូលផ្តុំកម្លាំងទ័ពក្នុងអង្គភាពត្រៀមចូលរួមជួយគាំទ្រប្រជាពលរដ្ឋ និងការងារសង្គមនានាក្នុងនាមជាកងទ័ពសមរភូមិក្រោយ។

ថ្នាក់ដឹកនាំកីឡាកងយោធពលខេមរភូមិន្ទ
នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទខាងលើ បានផ្តែផ្តាំដល់នាយទាហាន ពលទាហានទាំងអស់ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការឈ្លានពានពីបច្ចាមិត្តក្នុងនាមជាយោធិន នៃកងយោធខេមរភូមិ ត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការចូលរួមការពារជាតិ ការពារបូរណភាពទឹកដី និងជឿជាក់ដាច់ខាតលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រមុខ។

ថ្នាក់ដឹកនាំកីឡាកងយោធពលខេមរភូមិន្ទ
បញ្ជាក់ដែរថា មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នាពេលបច្ចុប្បន្ននេះមាន ៤១ប្រភេទកីឡា និងមានមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីដែលជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់សរុបប្រហែល ៦០០នាក់ និងកំពុងត្រៀមចូលរួមហ្វឹកហាត់ និងប្រកួតបន្តប្រហែល ៣០០នាក់បន្ថែម៕







ក្រុមកីឡាកងយោធពលខេមរភូមិន្ទ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


