Connect with us

កីឡា

ឆ្នាំ ២០២៦ បាល់ទាត់កម្ពុជាទាំងក្លិប និងជម្រើសជាតិ មមាញឹកក្នុងពានអន្តរជាតិ

បានផុស

នៅ

នៅឆ្នាំ ២០២៦ អ្នកគាំទ្របាល់ទាត់ កម្ពុជា នឹងសប្បាយហ៊ោ តាម​រយៈ​ទស្សនាការ​ប្រកួត​របស់​ក្លិប និងជម្រើសជាតិ កម្ពុជា ដែលត្រូវមានកាលវិភាគប្រកួតមមាញឹកក្នុងពានអន្តរជាតិ។

រូបតំណាងក្លិប និងជម្រើសជាតិ កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រឡប់ក្រោយបន្តិចទៅកាន់ឆ្នាំ ២០២៥ គឺក្រុមធំនៃជម្រើសជាតិ កម្ពុជា មិនសូវមានការប្រកួតច្រើនឡើយ ដោយមានត្រឹមការប្រកួតមិត្តភាពចំនួន ៤ ប្រកួតប៉ុណ្ណោះ ប៉ុន្តែបើនិយាយអំពីក្លិបវិញ មានការប្រកួតមមាញឹកច្រើនគួរ​ឱ្យ​កត់​សម្គាល់។ នៅពេលនោះ ព្រះខ័នរាជស្វាយរៀង ទទួលភារកិច្ចប្រកួតទាំងក្នុងពាន Shopee Cup និងពាន AFC Challenge League។

ក្រុមជម្រើសជាតិ កម្ពុជា

រឿងដ៏អស្ចារ្យបំផុត គឺ ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន ACGL ជាលើកដំបូង ប៉ុន្តែបានចាញ់ក្រុម FK Arkadag ក្នុងលទ្ធផល ១-២។ ដោយឡែកពានឈានចូលរដូវកាលថ្មី ក្រុម​កម្ពុជា មាន ២ ក្រុមគឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ទទួលបានកៅអីចូលលេងពាន ACGL នេះ។ បច្ចុប្បន្នក្រុមទាំង ២ សុទ្ធតែបានឆ្លងផុតវគ្គចែកពូល ដោយត្រូវជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ។

វគ្គផ្តាច់ព្រ័ត្រពាន ACGL រវាង ព្រះខ័នរាជស្វាយរៀង និង FK Arkadag

ក្រឡេកមកមើលឆ្នាំ ២០២៦ នេះវិញ បាល់ទាត់ កម្ពុជា កាន់តែមានភាពមមាញឹកជាងឆ្នាំមុនទៅទៀត ដោយទាំងជម្រើសជាតិ និងក្លិប សុទ្ធតែមានការប្រកួតពានសំខាន់ៗ។

ក្រុមជម្រើសជាតិ កម្ពុជា បន្ទាប់ពីស្ងប់ស្ងាត់ជាមួយការប្រកួតពានរង្វាន់ផ្លូវការនៅឆ្នាំ ២០២៥ ឈានចូលឆ្នាំ ២០២៦ នឹងត្រូវចូលរួមប្រកួតពានរង្វាន់ ASEAN Championship ដែលទើបប្រែឈ្មោះថ្មី ថា “ASEAN Hyundai Cup 2026″។ ការប្រកួតពាននេះ គ្រោងរៀបចំពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ២៦ ខែ សីហា។

ក្រុមជម្រើសជាតិ កម្ពុជា

ស្លេះអំពីជម្រើសជាតិ ងាកមកមើលក្លិបវិញម្តង ដោយក្នុងពានរង្វាន់ Shopee Cup ក្រុម ព្រះខ័នរាជស្វាយរៀង នៅសល់ ២ ប្រកួតទៀតក្នុងដៃសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦ ត្រូវជួបជាមួយក្រុម Bangkok United និងនៅថ្ងៃទី ៥ ខែ កុម្ភៈ ត្រូវជួបជាមួយក្រុម Lion City Sailor។ ប្រសិនបើ ក្រុមជើងឯក កម្ពុជា ទទួលបានកៅអីឡើងវគ្គបន្ត នោះនឹងមានការប្រកួតបន្តបន្ទាប់ទៀត។

ក្រុមព្រះខ័នរាជស្វាយរៀង

ពានរង្វាន់ AFC Challe League នឹងមានការប្រកួតដ៏ជក់ចិត្តបំផុត ដោយក្រុមកម្ពុជា ២ គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវជួបគ្នា ២ ជើងក្នុងវគ្គ ៨ ក្រុមចុងក្រោយ។ ជើងទី ១ ត្រូវធ្វើនៅថ្ងៃទី ៥ ខែ​មីនា និងជើងទី ២ ត្រូវធ្វើនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦។ ដោយឡែក ពេលឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រាកដណាស់រវាងក្រុមទាំង ២ នឹងមាន ១ ក្រុមបានឡើង។ ប្រសិនបើទទួលបានជ័យជម្នះ នោះនឹងមានការប្រកួតរបស់ក្រុម កម្ពុជា មួយទៀតនៅវគ្គផ្តាច់ព្រ័ត្រ។

រូបភាពតំណាងរវាងព្រះខ័នរាជស្វាយរៀង ទល់ ភ្នំពេញក្រោន

មិនទាន់អស់នោះទេ នៅពេលឈានចូលរដូវកាលថ្មី ដែលស្ថិតនៅឆ្នាំ ២០២៦ ដដែល នឹងមានការប្រកួតបន្ថែមទៀតក្នុងពានរង្វាន់ក្លិបទ្វីប អាស៊ី លំដាប់ទី ២ AFC Champions League Two។ នៅរដូវកាលថ្មី ក្រុម កម្ពុជា ទទួលបានកៅអីចំនួន ១ កៅអីកន្លះ។ ដូច្នេះនឹងមាន ១ ក្រុមបានឡើងទៅវគ្គសន្សំពិន្ទុក្នុងពូលដោយស្វ័យប្រវត្តិ ហើយមួយក្រុមទៀតត្រូវប្រកួតជម្រុះ (Playoff)៕

ពានរង្វាន់ AFC Champions League Two

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម