កីឡា
ក្រៅពីបាល់ទាត់ Messi មានអាជីវកម្ម ៥ ផ្សេងទៀតនៅក្នុងដៃ
ខ្សែប្រយុទ្ធរបស់ Inter Miami កីឡាករ Lionel Messi ត្រូវបានគេទទួលស្គាល់ ជាកំពូលកីឡាករបាល់ទាត់មួយរូបក្នុងពិភពលោក ប៉ុន្តែក្រៅអំពីការប្រកបអាជីពជាកីឡាករបាល់ទាត់ គាត់នៅមានជំនួញធំៗជាច្រើនទៀតក្នុងដៃ។

ខាងក្រោមនេះ ជាជំនួញធំៗចំនួន ៥ របស់ Lionel Messi ដែលកំពុងកាន់កាប់ក្នុងដៃបច្ចុប្បន្ន៖
១. បដិសណ្ឋារកិច្ច៖ Messi មានសណ្ឋាគារ ដែលខ្លួនកំពុងគ្រប់គ្រងនៅទីតាំងធំៗជាច្រើនក្នុងប្រទេស អេស្ប៉ាញ ដូចជា កោះ Ibiza, Mallorca, Sitges, Baqueira និង Andorra។

២. ហ្វេសហ្ស៊ិនសម្លៀកបំពាក់៖ Messi មានហាងលក់សម្លៀកបំពាក់មួយ ដែលមានឈ្មោះ ថា ‘The Messi Store”។ ហាងរបស់គាត់មាននៅទីក្រុង Barcelona ប្រទេស អេស្ប៉ាញ និងលក់តាមអនឡាញនៅទូទាំងពិភពលោក។

៣. ភេសជ្ជៈ និង ស្រា៖ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន បច្ចុប្បន្នកំពុងជាម្ចាស់ភេស្ជៈបំពេញជាតិទឹកម៉ាក Más+ by Messi។ ជាមួយគ្នានេះ គាត់ក៏មានក្រុមហ៊ុនស្រាមួយទៀតផងដែរ ឈ្មោះ ថា 10 GOAT។

៤. ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត៖ 525 Rosario Media ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Messi។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើរឿងជីវិតគ្រួសារ និង កីឡា។

៥. អចលនទ្រព្យ៖ ក្រៅពីជំនួញខាងលើ Messi ក៏មានក្រុមហ៊ុនវិនិយោគលើអចលទ្រព្យផងដែរ ដោយមានទីតាំងនៅទីក្រុង Miami, ទីក្រុង Barcelona និងទីក្រុង Rosario។ ក្រុមហ៊ុនវិនិយោគអចលទ្រព្យរបស់ Messi មានតម្លៃសរុប ៤០ លានដុល្លារអាមេរិក។

គួរឱ្យដឹងថា Messi បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី ៣ បន្ទាប់ពី Neymar និង Cristiano Ronaldo ជាកីឡាករបាល់ទាត់ មានទ្រព្យសម្បត្តិច្រើនជាងចំនួន ១.០១ ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


