កីឡា
កីឡាករឥណ្ឌូណេស៊ី Amin សមត្ថភាពម៉ាត់ផ្ដាច់ល្អ ប៉ុន្តែអាចនឹងដាក់ឲ្យលេងខុសតួនាទីនៅក្រុមបាល់ទះខេត្តព្រៃវែង
កីឡាករឥណ្ឌូណេស៊ី SANDI AKBAR AMIN KURNIA បង្ហាញសមត្ថភាពម៉ាត់ផ្ដាច់បានល្អ និងវាយសេវាក៏ល្អដូចគ្នា ប៉ុន្តែលោក សាន សុក្រិត ថាក្រុមបាល់ទះស្នងការ ន.ប ខេត្តព្រៃវែង ដាក់រូបគេឲ្យលេងខុសតួនាទីបន្តិចនេះបើតាមការប៉ះគ្នាកន្លងទៅ។

កីឡាករ AMIN ពាក់អាវលេខ ២៧
លោក សាន សុក្រិត អតីតគ្រូបាល់ទះចាស់វស្សា និងជាអ្នកប៉ះសេឲ្យក្រុមស្នងការ ន.ប ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ចំពោះសមត្ថភាពកីឡាករឥណ្ឌូណេស៊ី SANDI AKBAR AMIN KURNIA សមត្ថភាពល្អនៅប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែមកកម្ពុជាដាក់លេងតំណែងស្មាត់រៀងឆ្គងបន្តិច។

លោក សាន សុក្រិត
គ្រូបង្វឹកចាស់វស្សារូបនេះបន្ថែមទៀតថា ការម៉ាត់ផ្ដាច់របស់ Amin គឺច្បាស់ល្អ និងការវាយសេវាក៏ល្អដូចគ្នាដែរ។ យ៉ាងណាការដាក់ឲ្យរូបគេលេងតួនាទីស្មាត់ និងឈរចាប់សេវាបែបនេះមិនសូវជាបានល្អនោះទេ ដោយសារតែជំហរឆ្គងផង រួមទាំងជ្រាយសេវាទៀត។ តាមការគិតរបស់លោកប្រសិនបើដាក់ឲ្យរូបគេវាយបាល់ ៣ម៉ែត្រក្រោយដូចមុនគឺច្បាស់ជារឹតតែល្អថែមទៀត។ ការប៉ះគ្នាកន្លងទៅនេះលោកមើលឃើញកីឡាករឥណ្ឌូណេស៊ីរូបនេះចាប់សេវាមិនសូនបានល្អទេ ស្របពេលលោកប្រាប់ឲ្យកូនក្រុមវាយសេវាបុកបន្ថែមក៏ឃើញថារូបគេជ្រាយសេវាមែន។

លោក សាន សុក្រិត
បញ្ជាក់ដែរថា កីឡាករ AMIN និង VIKO ជាកីឡាករចំណូលថ្មីជនជាតិឥណ្ឌូណេស៊ីរបស់ក្រុមបាល់ទះស្នងការ ន.ប ខេត្តព្រៃវែង ដែលបានយកមកជួយក្រុមប្រកួតប្រជែងពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ដែលកំពុងដំណើរការវគ្គជម្រុះក្នុងពូលនៅពេលនេះ។ ក្រុមស្នងការ ន.ប ខេត្តព្រៃវែង បានយកឈ្នះលើក្រុមស្នងការ ន.ប ខេត្តឧត្តរមានជ័យ ៣-១ កាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


