កីឡា
គោរមៈ ច័ន្ទរាជ្យ លើកឡើងពីការទទួលបានក្របខ័ណ្ឌមានអត្ថន័យយ៉ាងណាចំពោះក្រុមគ្រួសារ
អ្នកលេងគុនខ្មែរ គោរមៈ ច័ន្ទរាជ្យ ការដែលទើបទទួលបានក្របខ័ណ្ឌជាមន្ត្រីកីឡាក្រសួងមហាផ្ទៃនេះជារឿងនឹកស្មានមិនដល់ និងបានធ្វើឲ្យក្រុមគ្រួសារឪពុកម្ដាយបងប្អូនសប្បាយរីករាយខ្លាំងបំផុត ព្រោះមិនងាយស្រួលក្នុងការទទួលបាននោះទេ។

គោរមៈ ក្នុងឯកសណ្ឋាន
កីឡាករ គោរៈ ច័ន្ទរាជ្យ បានឲ្យដឹងថា ការទទួលបានក្របខ័ណ្ឌជាមន្ត្រីកីឡាក្រសួងមហាផ្ទៃនេះគឺបានធ្វើឲ្យក្រុមគ្រួសារភ្ញាក់ផ្អើលខ្លាំង និងមានភាពសប្បាយរីករាយចំពោះសមិទ្ធផលនៃការខំប្រឹងរបស់ខ្លួនតាំងតែតូចៗរហូតមកដល់ពេលនេះ។ ដោយសារតែការជាប់ក្របខ័ណ្ឌរដ្ឋនេះមិនងាយស្រួលនោះឡើយបានធ្វើឲ្យលោកឪពុកអ្នកម្ដាយរបស់ខ្លួនសប្បាយចិត្តខ្លាំងបំផុត។

គោរមៈ និងលោក ហ៊ុន ច័ន្ទរាជ្យ
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ រូបនេះលើកឡើងទៀតថា ខាងមន្ត្រីនគរបាលនេះជាក្ដីស្រមៃដែលខ្លួនចង់បានជាយូរមកហើយនៅពេលនេះបានសម្រេចដូចបំណងគឺសប្បាយចិត្ត និងបន្តខំប្រឹងប្រែងលើអាជីពប្រដាល់ស្វែងរកស្នាដៃជូនអង្គភាពឲ្យបានកាន់តែច្រើនបន្ថែមទៀត។

គោរមៈ និងលោកឪពុកអ្នកម្ដាយ
បញ្ជាក់ដែរថា គោរមៈ ច័ន្ទរាជ្យ ជាកីឡាករខ្មែរមួយរូបដែលកំពុងសាងកេរ្តិ៍ឈ្មោះល្បីទាំងក្នុងការប្រកួតគុនខ្មែរ និងគុនចម្រុះ។ រូបគេជាកីឡាករជម្រើសជាតិគុនចម្រុះ និងធ្លាប់ឈ្នះមេដាយ ឈ្នះខ្សែក្រវាត់ ជូនជាតិមាតុភូមិជាច្រើនកន្លងមក។ តាមរយៈសមិទ្ធផលលើឆាកអន្តរជាតិ និងក្នុងស្រុកពិសេសស្នាដៃដែលរកបានជូនក្រសួងមហាផ្ទៃជាច្រើនកន្លងមកបានធ្វើឲ្យរូបគេជាប់ឈ្មោះជាមន្ត្រីកីឡារបស់ក្រសួងកាលពីដើមឆ្នាំ២០២៦ នេះតែម្ដង៕

សមិទ្ធផលខ្សែក្រវាត់ដែល គោរមៈ ឈ្នះនៅវៀតណាម
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


