Connect with us

កីឡា

ពានសម្តេច ស ខេង រកឃើញក្រុមខ្លាំងប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទះ​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤ បាន​បញ្ចប់​វគ្គ​ ៨ ក្រុមចុងក្រោយ​ហើយ ខណៈក្រុមត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយ សុទ្ធតែជាក្រុមខ្លាំងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ម្សិលមិញនេះ។ ក្រុមទទួលបានកៅអីឡើងមកជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ រួមមាន ក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង ត្រូវជួបក្រុម ក្រុមកងពលធំអន្តរាគមន៍លេខ ៣។ ចំណែកមួយគូទៀត ក្រុមស្នងការរាជធានីភ្នំពេញ ត្រូវជួបក្រុម ក្រុម វិសាខា។

គួរបញ្ជាក់ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ ដោយការប្រកួតនឹងចាប់ផ្តើមពីម៉ោង ១២ ថ្ងៃត្រង់តទៅ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិ អូឡាំពិក។

លទ្ធផល​វគ្គ ៨ ក្រុម​ចុង​ក្រោយ

  • ស្នងការ​ខេត្ត​ កោះកុង ៣-១ ស្នងការ​ខេត្ត​ ព្រះសីហនុ
  • កងពល​ធំអន្តរាគមន៍​លេខ៣ ៣-២ បញ្ជាការដ្ឋាន​អង្គរក្ស A
  • ស្នងការ​រាជធានីភ្នំពេញ ៣-០ ស្នងការ​ខេត្ត​ ស្វាយរៀង
  • វិសាខា ៣-០ ក្រសួងមហា​ផ្ទៃ

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ស្នងការ​ខេត្ត​ កោះកុង vs កងពល​ធំអន្តរាគមន៍​លេខ៣
  • ស្នងការ​រាជធានីភ្នំពេញ vs វិសាខា

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម