Connect with us

កីឡា

ទីបំផុតរកឃើញគូជួបគ្នាវគ្គ ១៦ ក្រុមពាន UCL ហើយ ខណៈ Real Madrid ជួប Man City

បានផុស

នៅ

ពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២០២៦ បានរកឃើញគូត្រូវជួបគ្នាវគ្គ ១៦ ក្រុមចុងក្រោយហើយ ខណៈគូដែលចាប់អារម្មណ៍បំផុត គឺក្រុមយក្ស អេស្ប៉ាញ Real Madrid ត្រូវជួបក្រុមយក្ស អង់គ្លេស Manchester City។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ឆ្នោតវគ្គ ១៦ ក្រុមពាន UCL បានធ្វើឡើងរួចរាល់នៅថ្ងៃ សុក្រ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ ក្នុងនោះក្រុម Paris Saint-Germain ត្រូវជួបក្រុម Chelsea, Galatasaray ត្រូវជួប Liverpool, Real Madrid ត្រូវជួប Man City, Atalanta BC ត្រូវជួប Bayern Munich, Newcastle ត្រូវជួប Barcelona, Atletico Madrid ត្រូវជួប Tottenham Hotspur, Bodo/Glimt ត្រូវជួប Sporting CP និង Bayer Leverkusen ត្រូវជួប Arsenal។

គួរបញ្ជាក់ ថា ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនឹងធ្វើឡើង ២ ជើង ដោយជើងទី ១ ធ្វើនៅថ្ងៃទី ១០-១១ ខែ មីនា និងជើងទី ២ ធ្វើនៅថ្ងៃទី ១៧-១៨ ខែ មីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម